រដ្ឋមន្ត្រីការបរទេសរុស្ស៊ីុ ស្នើលោកខាងលិចបញ្ឈប់«ល្បែងនយោបាយភូមិសាស្ត្រ»រួមគ្នាប្រឆាំង​ក្រុមភេរវកម្ម

ចែករំលែក៖

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីុលោកសឺហ្គេយឡារ៉ូ​ កាលពីថ្ងៃទី​២៣​ខែមីនា​ បានអំពាវនាវដល់សហគមន៍អឺរ៉ុបបញ្ចប់«ល្បែងហ្គេមនយោបាយភូមិសាស្ត្រ» ដោយរួមគ្នាប្រឆាំងក្រុមភេរវកម្ម ដែលបានគម្រាមកំហែងដល់ជីវិតរស់នៅរបស់ពលរដ្ឋ។

សកម្មភាពខាងលើរបស់រុស្ស៊ីុកើតឡើងក្រោយមានការវាយប្រហារភេរវកម្ម ចំកណ្តាលបេះ​ដូចអឺរ៉ុប គឺនៅក្នុងប្រទេសប៊ែលហ្ស៊ិក សម្លាប់មនុស្ស​៣៤នាក់។ សារព័ត៌មានរុស្ស៊ីុបានដកស្រង់សម្តីលោកឡារ៉ូបញ្ជាក់នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីអាល្លឺម៉ង់លោក​Frank Walter Steinmeie ថា «ខ្ញុំសង្ឃឹមថា អឺរ៉ុប កំពុងប្រឈមនិងការគម្រាមកំហែងកាន់តែខ្លាំងពី​ក្រុមភេរវកម្ម ដោយបានវាយប្រហារនៅក្នុងប្រទេសបារាំងនៅប៊ែលហ្ស៊ិចនាពេលកន្លងមក ។ចំណុចទាំងនោះអឺរ៉ុបគួរតែទុកល្បែងហ្គេម នយោបាយ ដោយឡែក រួមគ្នាប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ដែលចាប់ផ្តើមចេញពីភូមិសាស្ត្រក្នុងប្រទេសអឺរ៉ុបផ្ទាល់។

រុស្ស៊ីុបានអំពាវនាវឲ្យសាមគ្គីគ្នាប្រឆាំងក្រុមភេរវកម្ម ក្រោយការខិតខំស្វែងរកសន្តិភាពដល់វិបត្តិ​នៅក្នុងប្រទេសស៊ីរី។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ កាលពីថ្ងៃទី​២៣ខែមីនា​បានទៅដល់ទីក្រុង ម៉ូស្កូ បន្ទាប់ពីរដ្ឋមន្ត្រីការរទេសអាមេរិកចនឃើរីទៅកាន់រុស្ស៊ីុផងដែរ។ រដ្ឋមន្ត្រីការបរទេសទាំងពីររូបបានរៀបចំឲ្យមានជំនួបពិភាក្សាដាច់ដោយឡែកពីគ្នាជាមួយប្រធានាធិបតីពូទីន។

នៅក្នុងជំនួបនោះត្រូវបានក្រុមអ្នកសើុបអង្កេតអះអាងថា គោលដៅសំខាន់នៅក្នុងកិច្ចពិភាក្សា​នោះគឺសន្តិភាពស៊ីរីក្រោយរុស្ស៊ីុដកទាហានចេញ និងការប្រយុទ្ធប្រឆាំងក្រុមភេរវកម្ម ដែលកំ​ពុងគម្រាមកំហែងនៅគ្រប់ទិសទីជុំវិញពិភពលោក ក្នុងនោះមានទាំងរុស្ស៊ី និងអឺរ៉ុបអាមេរិក៕

image

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print