ខេត្តកំពង់ឆ្នាំង៖ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាស្ដីពីកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ «ការគ្រប់គ្រង និងអនុវត្ត» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅវិទ្យាល័យព្រះបាទសុរាម្រិត ដែលមានអ្នកចូលរួមសរុប ៨៩នាក់ មកពី ២៥រាជធានី/ខេត្ត សម្របសម្រួលដោយនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ នៃក្រសួងអប់រំ យុវជន និងកីឡា។
សិក្ខាសាលានេះ មានគោលបំណងបង្កើនសមត្ថភាពមន្ត្រីអប់រំក្រៅប្រព័ន្ធ និងមន្ត្រីពាក់ព័ន្ធ ផ្លាស់ប្ដូរបទពិសោធន៍ថ្មី និងដាក់ចេញវិធានការថ្មី សម្រាប់គ្រប់គ្រង និងអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈ ៕ សុខ ខេមរា
...