ភ្នំពេញ៖ បុរសម្នាក់ដែលអះអាងថាជាសន្តិសុខសួនវត្តឌ្ឍនះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកអប់រំបន្ទាប់ពីរូបគេបានទៅអុកឡុកសមត្ថកិច្ចកំពុងដោះស្រាយករណីចរាចរណ៍រ៉ឺម៉កកង់បីបុករ៉ឺមកលក់ភេជ្ជះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ខែ មីនា ឆ្នាំ២០១៦ នៅចំណុចមុខស្ថានីសូគីម៉េច តាមបណ្តោយផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរ៉ឺម៉កលក់ភេសជ្ជះកំពុងឈប់នៅចញ្ចើមផ្លូវភ្លាមនោះស្រាប់តែមានរ៉ឺម៉កក់បីមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿនក៏បានជ្រុលបុកពីក្រោយពេញទំហឹងបណ្តាលឲ្យរងការខូចខាតតែមិនមានអ្នករងរបួសនោះទេ។
សាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងធ្វើការសម្របសម្រួលដោយភាគីខាងរ៉ឺម៉កបង្កបានចេញថ្លៃខូចខាតទៅលើភាគីខាងងគ្រោះចំនួន៥០ដូល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ។
សាក្សីដដែលបានបន្តទៀតថា ខណៈដែលភាគីទាំង២បានសម្រួលគ្នារួចហើយភ្លាមនោះក៏មានបុរសម្នាក់ដែលអះអាងថាជាសន្ត្ថិសុខនៅសួនវត្តឌ្ឍនះបានមកឃាត់មិនឲ្យភាគីទាំង២ធ្វើការម្រួលគ្នានោះទាំងសមត្ថកិច្ចព្រមព្រៀងរួចរាល់អស់ហើយ។ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនបុរសម្នាក់នោះយកទៅធ្វើការអប់រំហើយក៏បានឲ្យត្រលប់ទៅផ្ទះវិញ៕

...
ដោយ៖ សុខាសែនជ័យ