គ្រឿងញៀន ៨តោន ២៨៩,៥៨ គ.ក្រ ត្រូវបានដុតបំផ្លាញ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។

ចែករំលែក៖

ភ្នំពេញ : ពិធីអបអរសាទរ ទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រោមប្រធានបទ(អន្តរជាតិ) “ចែករំលែកព័ត៌មានពិត គ្រោះថ្នាក់នៃគ្រឿងញៀនជួយសង្គ្រោះជីវិត” (កម្ពុជា) “គ្មានគ្រឿងញៀន គ្មានកូវីដ ១៩ សហគមន៍មានសុវត្ថិភាព និងការអភិវឌ្ឍន៍” នៅក្នុងពិធីនេះ គណៈកម្មការដុតបំផ្លាញ បានប្រមូលវត្ថុតាងគ្រឿងញៀនដុតបំផ្លាញចំនួន ៤លើក សរុប ២៥០៥ សំណុំរឿង ស្មើគ្រឿងញៀន ទម្ងន់ ៨ តោន ២៨៩,៥៨ គ.ក្រ នៅសាលាឧទ្ធរណ៍តំបន់ ភ្នំពេញ ត្បូងឃ្មុំ បាត់តំបង និងព្រះសីហនុ រួមមានដូចខាងក្រោម ៖
១. នៅសាលាឧទ្ធរណ៍តំបន់ភ្នំពេញ ថ្ងៃទី១៩/០៧/២០២១ :
សាលាដំបូងចំនួន ៥ រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ខេត្តតាកែវ
សរុប សំណុំរឿង ៣៣៩ ការបំផ្លាញគ្រឿងញៀន : ៧ តោន ៦២៤ គ.ក្រ ៣១០,៥៣ ក្រាម
២. នៅសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ ថ្ងៃទី២៧/០៧/២០២១ :
សាលាដំបូងចំនួន ៨ ខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ សរុប សំណុំរឿង ៨៧០ គ្រឿងញៀន: ១៣៤គ.ក្រ ១៣៩.៥៤ក្រាម និងគ្រាប់ ៥៨គ្រាប់
៣. នៅសាលាឧទ្ធរណ៍តំបន់បាត់ដំបង ថ្ងៃទី២៩/០៧/២០២១ :
សាលាដំបូងចំនួន ៦ ៖ ខេត្តបាត់តំបង ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តឧត្ដរមានជ័យ សរុបសំណុំរឿង ១០៩១ គ្រឿងញៀន ៦២ គ.ក្រ ៥០៧.៦៨ក្រាម ។
៤. នៅសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ ថ្ងៃទី០៣/០៨/២០២១ :
សាលាដំបូងចំនួន ២ ៖ ខេត្តព្រះសីហនុ ខេត្តកំពត សរុបសំណុំរឿង ២០៥ គ្រឿងញៀន ៤៦៨ គ.ក្រ ៦១៦.០១ក្រាម ។
ដោយឡែកនៅសល់សាលដំបូងខេត្តចំនួន ៤ មិនបានយកវត្ថុតាងគ្រឿងញៀនមកដុតបំផ្លាញ រួមមាន ៖ ខេត្តកណ្តាល ខេត្តកែប ខេត្តកោះកុង និងខេត្តកំពង់ស្ពឺ ៕ដោយ ស សម


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print