អាជ្ញាធរខេត្តបាត់ដំបងកំណត់ដាក់តំបន់ក្រហម តំបន់លឿងទុំនិងតំបន់លឿងដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០២១នេះ រដ្ឋបាលខេត្តបាត់ដំបងបានដាក់ចេញវិធានការរដ្ឋបាល សម្រាប់ភូមិសាស្ត្រមួយចំនួនក្នុងខេត្តបាត់ដំបង ដោយបែងចែកជា”តំបន់ក្រហម” “តំបន់លឿងទុំ” និង”តំបន់លឿង” សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២១។

យោងសេចក្តីសម្រេចលេខ ៨២ សសរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាលកម្ពុជាស្ដីពីការបិទខ្ទប់ភូមិសាស្ត្រ-ខេត្តកោះកុង -ខេត្តពោធិ៍សាត់ -ខេត្តបាត់ដំបង -ខេត្តប៉ៃលិន -ខេត្តបន្ទាយមានជ័យ -ខេត្តឧត្ដរមានជ័យ -ខេត្តព្រះវិហារ និងខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគ covid-19 ប្រភេទដែលតា(Dalta)។

យោងតាមការចាំបាច់របស់រដ្ឋបាលខេត្ត ប្រការ០១ត្រូវបានដាក់ចេញវិធានការរដ្ឋបាលសម្រាប់ភូមិសាស្ត្រខេត្តបាត់ដំបងដោយត្រូវបានចែកជាបីតំបន់ដូចជា! -/តំបន់ក្រហម សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតធ្ងន់ធ្ងរនៃជំងឺកូវីដ19 ក្នុងសង្គម /តំបន់លឿងទុំ សំដៅលើភូមិសាស្រ្តដែលមានការឆ្លងរាលដាលកម្រិតមធ្យម នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ /តំបន់លឿង សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាល នៃជំងឺកូវីដ១៩ក្នុងសហគមន៍ ហើយតំបន់ក្រហមនិងតំបន់លឿងទុំ ជាភូមិសាស្ត្រដែលត្រូវអនុវត្តវិធានការបិទខ្ទប់ដូចមានចែងក្នុងប្រការ០៣ និងប្រការ០៤ ដោយឡែក តំបន់លឿង មិនស្ថិតនៅក្នុងភូមិសាស្ត្របិទខ្ទប់ ប៉ុន្តែត្រូវអនុវត្តវិធានការរដ្ឋបាល ដូចមានចែងក្នុងប្រការ០៥ ។

វិធានការរដ្ឋបាលខាងលើនេះត្រូវបានអនុវត្តលើទីតាំងចំនួន ០៦ក្រុង ស្រុករួមមាន! ១/(-ក្រុងបាត់ដំបងជាតំបន់ក្រហមត្រង់ចំណុចក្រុមទី ២៨ ក្នុងភូមិចំការសំរោង ២ សង្កាត់ចំការសំរោង), ២/ស្រុកសង្កែ បានកំណត់ជាតំបន់លឿងចំនួន០៨ឃុំ និងតំបន់លឿងទុំចំនួន ២ភូមិ, ក្នុងនោះមាន! -(ឃុំអន្លង់វិល -ឃុំនរា -ឃុំកំពង់ព្រះ -ឃុំរកា -ឃុំរាំងកេសី -ឃុំអូរដំបង១ -ឃុំអូរដំបង២ -ឃុំវត្តតាមិម ជាតំបន់លឿង) (ដោយឡែកភូមិសម្តេច ឃុំតាប៉ុន និងភូមិអូសទូក ឃុំកំពង់ព្រៀង ជាតំបន់លឿងទុំ )-៣/ស្រុកមោងឬស្សី បានកំណត់តំបន់ក្រហមធ្ងន់ធ្ងរចំនួន ១ភូមិ តំបន់លឿងចំនួន ៦ភូមិរួមមាន! (ភូមិរបស់មង្គល ,ភូមិព្រៃព្រំ២ ក្នុងឃុំរបស់មង្គល ,ភូមិគារ២ ,ភូមិគារ២ ក្នុងឃុំគារ ,ភូមិមោង ក្នុងឃុំមោង ,ភូមិថ្នល់បត់ ក្នុងឃុំឬស្សីក្រាំង ជាតំបន់លឿងទុំ) (និងភូមិក្រឡោមភ្លុក ក្នុងឃុំព្រៃស្វាយ ជាតំបន់ ក្រហម) ,៤/ស្រុកកំរៀងជាតំបន់ព្រំដែនកំណត់ជាតំបន់ក្រហមមានចំនួន ២ភូមិ តំបន់លឿងទុំចំនួន ៤ភូមិ និងតំបន់លឿងចំនួន ១៨ភូមិ រួមមាន! ,(ភូមិអូរចម្លង ,ភូមិសាមគ្គី ,ភូមិកណ្ដាល ,ភូមិអូរចំបក់ ,ភូមិថ្មី ,ភូមិអូរដា ,ភូមិកណ្ដាល ,ភូមិស្វាយជ្រុំ ,ភូមិលំផាត់ ,ភូមិតាំងយូ ,ភូមិម្នាស់កល្ប ,ភូមិព្រះពុទ្ធ ,ភូមិស្វាយធំ ,ភូមិអូរលើ ,ភូមិដូង ,ភូមិតាក្រី ,ភូមិស្រះទឹកថ្មី ,និងភូមិកំពង់ចម្លងក្រោម ជាតំបន់លឿង) ( ភូមិអូរអន្លក់ , ភូមិតាសែន ,ភូមិត្រាង ,ភូមិកំពង់ចម្លងលើ ជាតំបន់លឿងទុំ)(ភូមិល្វាទេ ,ភូមិកំប្រង់ ជាតំបន់ក្រហម) ៥/ស្រុកបាណន់ កំណត់ជាតំបន់លឿងចំនួន ៣ភូមិ រួមមាន!(ភូមិក្រពើត្បូង ,ភូមិឈើទាល ,ភូមិអន្លង់តាមី )និងស្រុកថ្មគោល បានកំណត់ជាតំបន់លឿងទុំ ១ភូមិផងដែរគឺ(ភូមិនិគមក្នុង)។

ក្នុងអំឡុងពេលនៃការអនុវត្តការបិទខ្ទប់ក្នុងភូមិសស្ត្រតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿងខាងលើបុគ្គលគ្រប់រូបត្រូវបានហាមឃាត់មិនឲ្យចេញពីលំនៅឋាន និងមិនអនុញ្ញាតអោយធ្វើសកម្មភាពកីឡានៅខាងក្រៅលំនៅឋាន ប៉ុន្តែមានការអនុញ្ញាតិក្នុងករណីចាំបាច់ ហើយចំពោះទីផ្សារ កន្លែងលក់ម្ហូប លក់គ្រឿងឧបភោគ បរិភោគ ទីតាំងសេពគ្រឿងស្រវឹងគ្រប់ប្រភេទ ទីកន្លែងផ្តល់សេវាកម្ម ឬអាជីវកម្មនានាក្នុងតំបន់ទាំងអស់ខាងលើត្រូវបានបិទផ្អាកជាបណ្តោះអាសន្ន៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print