ប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យ ឆ្លងវីរុសកូវីដ-១៩ ប្រភេទថ្មី (Delta) នៅផ្សារដើមគ

ចែករំលែក៖

ភ្នំពេញ, ប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យ ឆ្លងវីរុសកូវីដ-១៩ ប្រភេទថ្មី (Delta) នៅ ផ្សារដើមគបាននឹងកំពុងដំណើរការ ដោយត្រូវយកសំណាកអាជីវករនៅផ្សារនេះ និងប្រជាពលរដ្ឋនៅក្បែរផ្សារ ប្រមាណជាជាង ២០០ នាក់។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,សូមរង់ចាំលទ្ធផលដែលនឹងផ្សព្វផ្សាយនៅពេលក្រោយទៀត! សូមអរគុណ! ។
ដោយឡែក លោក ហួរ ហួត នាយករដ្ឋបាលសាលាខណ្ឌទួលគោក បានឲ្យអង្គភាព”នគរដ្រេហ្គន”ដឹងនៅមុននេះបន្តិចថា, ប្រតិបត្តិការ ស្វែងរកបុគ្គលសង្ស័យ ឆ្លងវីរុសកូវីដ-១៩ ប្រភេទថ្មី (Delta) នៅ ផ្សារដើមគរ បានចាប់ផ្ដើមនៅវេលាម៉ោង 4:00 រសៀលថ្ងៃទី 02 ខែសីហា ឆ្នាំ 2021 បន្ទាប់ពីក្រុមការងារបានរៀបចំទីតាំង នឹងមានក្រុមការងាររបស់គ្រូពេទ្យចុះមកធ្វើការយកសំណាកនោះ។
លោកបន្តថា, ជាលទ្ធផលមកទល់នឹងពេលនេះ មិនទាន់រកឃើញវិជ្ជមានទៅលើអាជីវករណានៅឡើយទេ។ ប៉ុន្តែដំណើរការក្នុងការយកសំណាកនៅតែបន្តធ្វើដដែល រហូតដល់បញ្ចប់។ លោកបញ្ជាក់ថា, ការប៉ាន់ប្រមាណអាជីវករដែលត្រូវកំពុងយកសំណាកនៅពេលនេះមានជាង 300 នាក់ ប៉ុន្តែអ្នកដែលបានយកសំណាករួចហើយនោះលទ្ធផលអវិជ្ជមាន ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print