តំណាង លោក ឃួង ស្រេង បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ជូនកម្ម​ការ​នី​រោងចក្រ ដែលបាន​ឆ្លងទន្លេ​នៅ​ក្នុង​បន្ទប់​ជួល​តែ​២​នាក់​ប្តី​ប្រពន្ធ ដោយ​គ្មាន​គ្រូ​ពេទ្យ ឬ​ឆ្មប ជួយ​បង្កើតកូន​ឡើយ

ចែករំលែក៖

ភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស២៥៦៥​ ត្រូវនឹងថ្ងៃទី​ ០៣​ ខែ​ សីហា ឆ្នាំ​ ២០២១នេះ សាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ ដឹកនាំដោយ​ លោក ជិន ប៊ុនធឿន នាយកប្រតិបត្តិសាខា តំណាង​ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខា​ បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា រួមមាន៖​ អង្ករចំនួន១០០គីឡូក្រាម​ ទឹកបរិសុទ្ធឱរ៉ាល់១០កេស​ សំលៀកបំពាក់​សម្ភារៈប្រេីប្រាស់សម្រាប់ម្តាយនិងទារក១ឈុតធំ​ (២៦មុខ) និងថវិកាចំនួន៥សែនរៀល​ ទៅប្រគល់ជូនដល់ស្ត្រី​ឈ្មោះ ចាន់ ពិសី អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ដែលបាន​ឆ្លងទន្លេ​នៅ​ក្នុង​បន្ទប់​ជួល​តែ​២​នាក់​ប្តី​ប្រពន្ធ ដោយ​គ្មាន​គ្រូ​ពេទ្យ ឬ​ឆ្មប ជួយ​បង្កើតកូន​ឡើយ។

នាឱកាសនោះ ក្នុងនាម លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា​ រាជធានីភ្នំពេញ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនដល់​ប្អូនស្រី ចាន់ ពិសី និងក្រុមគ្រួសារ ព្រមទាំងសូមឲ្យប្អូនស្រីបន្តយកចិត្តទុកដាក់ថែទាំសុខភាព​ បរិភោគចំណីអាហារណាដែលមានជីវជាតិ​ និងស្តាប់តាមការណែនាំរបស់គ្រូពេទ្យ​ ជាពិសេសសូមបន្តអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺកូវីដ១៩​គឺ​ ៣ការពារ​ និង​ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ ។ លោកនាយកប្រតិបត្តិសាខា ក៏បានគូសបញ្ជាក់ថា៖​ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋយេីង​ ជាពិសេសជនរងគ្រោះ​ និងងាយរងគ្រោះគ្រប់ប្រភេទ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ​ ជាតិសាសន៍ សាសនា វណ្ណៈ ពណ៌សម្បុរអ្វីទាំងអស់​ ពោល​ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា​” ។

សូមបញ្ជាក់ជូនថា៖​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១​ ស្ត្រីឈ្មោះ ចាន់ ពិសី អាយុ​​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ​ បាន​ឆ្លងទន្លេ​កូនស្រី១នាក់នៅ​ក្នុង​បន្ទប់​ជួល​តែ​២​នាក់​ប្តី​ប្រពន្ធ ដោយ​គ្មាន​គ្រូ​ពេទ្យ ឬ​ឆ្មប ជួយ​បង្កើតកូន​ឡើយ នៅ​​ចំណុច​បន្ទប់​ជួល​មួយ​កន្លែង ស្ថិត​ក្នុង​ក្រុម​ទី​៥ ភូមិ​ដំណាក់​ធំ​៤ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ​ ។
នៅ​ថ្ងៃ​កើតហេតុ ស្ត្រី​ខាងលើ​បាន​​ឈឺពោះឆ្លងទន្លេ​ក្នុងរយៈពេលដ៏ខ្លីខ​ណៈដែល​កូន​នៅ​ក្នុង​ផ្ទៃ​មានអាយុត្រឹមតែ៧ខែប៉ុណ្ណោះ។ បន្ទាប់​ពី​ទទួលបាននូវដំណឹង​ខាងលើ​នេះ អាជ្ញាធរ​សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ បាន​ចុះ​ដល់ទី​តាំង​បន្ទប់​ជួល​របស់​ប្តី​ប្រពន្ធ​ទាំង​២​នាក់​ខាងលើ និង​បាន​ជួយ​ទំនាក់ទំនង​ហៅក្រុម​គ្រូពេទ្យមន្ទីរពេទ្យ​បង្អែក​ច្បារ​អំពៅ មកទទួលយកពួកគាត់ទៅសម្រាកព្យាបាលបន្តទៀត ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print