ភ្នំពេញ, សូមរំឮកអនុសាសន៍ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា មានកត្តាចំនួន៥ សំខាន់ៗ ដែលនាំឱ្យ ការចាក់វ៉ាក់សាំងជូនដល់ប្រពលរដ្ឋ នឹងអាចរួចរាល់យ៉ាងយូរត្រឹមខែវិច្ឆិកា ឆ្នាំ២០២១នេះ ស្របតាមគម្រោងរបស់រាជរដ្ឋាភិបាល្ម៥ចំនួន១០លាននាក់ រួមទាំងកុមារ និងយុវជន២លាននាក់ទៀតដែលកត្ដាទាំងនោះ៥រួមមាន៖
១-កត្តាដឹកនាំ មានភាពច្បាស់លាស់ ទាំងការគិត និងយន្តការអនុវត្ត។
២-កម្ពុជាមានប្រភពផ្គត់ផ្គង់ច្បាស់លាស់ ដែលយកចិនជាខ្នងបង្អែកយុទ្ធសាស្រ្ត ឯប្រភពផ្សេងគឺជាប្រភពគាំទ្រ។
៣-កម្ពុជាមានសាច់ប្រាក់សន្សំដែលចាត់ចែងបានភ្លាមៗតែម្តង ពោលបន្ទាប់ពីចុះកិច្ចសន្យាទិញលក់វ៉ាក់សាំងគឺចាប់ផ្តើមអនុវត្តតែម្តង។
៤-កម្ពុជា មានធនធានមនុស្ស សម្រាប់ដំណើរការចាក់ ទាំងពេទ្យយោធា ពេទ្យស៊ីវិល ពេទ្យស្មគ្រ័ចិត្ត បូករួមនឹងការទទួលខុសត្រូវរបស់អាជ្ញាធរថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ដែលមានការទទួលខុសត្រូវខ្ពស់។
៥-មានការចូលរួមពីប្រជាជន ដែលមកទទួលវ៉ាក់សាំង និងការជួយជាថវិកាទិញវ៉ាក់សាំងដែលនេះគឺជាចលនាជាតិក្នុងទិញវ៉ាក់សាំង និងការទទួលយកវ៉ាក់សាំងដោយស្មគ្រ័ចិត្ត។
សម្តេចក៏បានមានប្រសាសន៍លើកឡើងថា, ជនមានពិការភាពគ្រប់រូប ត្រូវបានផ្តល់អាទិភាពទទួលបានវ៉ាក់សាំងកូវីដ-១៩។
សូមបងប្អូនអញ្ជើញទៅទទួលការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែងក្នុងទូទាំងប្រទេសកម្ពុជា៕
ដោយ, សុខ ខេមរា