បុរសម្នាក់ស្រវឹងស្រាហើយមានជម្លោះជាមួយម្ដាយខឹងចិត្តដើរចូលក្នុងផ្ទះចង ក ផ្អើលសមត្ថកិច្ច

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ខណ:ស្រវឹងស្រាជោគ មានជម្លោះជាមួយម្ដាយបង្កើតខឹងចិត្តចង ក សម្លាប់ខ្លួនបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងសមត្ថកិច្ច។

ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង៤និង១៨នាទី រសៀល
ថ្ងៃទី០៣ខែសីហាឆ្នាំ២០២១ ស្ថិតនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។
នគរបាលក្រុងបានឲ្យដឹងថា បុរសខាងលើមានឈ្មោះ ម៉ា សាំ អាយុ៣៧ឆ្នាំជនជាតិខ្មែរស់ក្នុងភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិតខេត្តស្វាយរៀង។

តាមអ្នកភូមិបានអោយដឹងថាមុនកើតហេតុគេឃើញបុរសខាងលើបានផឹកស្រាស្រវឹងហើយក៏មានជម្លោះជាមួយម្ដាយបង្កើតឈ្មោះសួន រ៉ន យ៉ាងខ្លាំងបន្ទាប់មក រួចក៏ដើរចូលក្នុងផ្ទះបិទទ្វារជិត។
ក្រោយមកប្រមាណកន្លះម៉ោងស្រាប់តែមានការភ្ញាក់ផ្អើលថាបានចង ក  សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាលក្រុងសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលនិងគ្រូពេទ្យបានចុះមកពិនិត្យ ដោយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីដែលសំគាល់ថាជារឿងឃាតកម្មនោះទេ ទើបបានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណ៕

...

ដោយ៖ យឹម  សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print