ក្រសួងទេសចរណ៍វាយតម្លៃថា, ស្រុកបន្ទាយស្រីនាពេលបច្ចុប្បន្ន បាននឹងកំពុងអភិវឌ្ឍខ្លួនកាន់តែរីកដុះដាល ជាពិសេសលើវិស័យទេសចរណ៍ !

ចែករំលែក៖

ខេត្តសៀមរាប ៖ លោកព្រឹកថ្ងៃទី៤ ខែសីហាឆ្នាំ២០២១ នៅលើ page ផ្លូវការរបស់ក្រសួងទេសចរណ៍ បានវាយតម្លៃពីសក្តានុពល រីកចម្រើននៃ ស្រុកបន្ទាយស្រីនាពេលបច្ចុប្បន្ន បាននឹងកំពុងអភិវឌ្ឍខ្លួនកាន់តែរីកដុះដាល ជាពិសេសលើវិស័យទេសចរណ៍។ ផលិតផលទេសចរណ៍ដ៏ច្រើនសម្បូរបែប នៅក្នុងស្រុកនេះបានក្លាយជាមេដែកដ៏សំខាន់ ក្នុងការស្រូបទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទី អោយមកទស្សនាមកជាប់ជាហូរហែ។ ក្នុងចំណោមទីលំហែកម្សាន្តទាំងនោះ (បឹងឈូកបន្ទាយស្រី) ក៏ជារមណីយដ្ឋានទាក់ទាញមួយ ស្ថិតនៅភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ហើយនៅទីនោះភ្ញៀវទេសចរអាចដើរលំហែកំសាន្ត គយគន់ទេសភាពផ្ទៃទឹកនឹងជិះកាណូត នៅជុំវិញបឹង ព្រមទាំងមានសេវាកម្មម្ហូបអាហារដោយឆ្ងាញ់ទៀតផង។
តាមរយៈការអីវាយតម្លៃនេះ ក្រសួងទេសចរណ៍ក៏បានបង្កើតនូវក្លឹបវីដេអូ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ខេត្តសៀមរាប
ពីតំបន់ទេសចរណ៍ជាច្រើនគួរឱ្យចាប់អារម្មណ៍បំផុត។

អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី ដ៏វ័យក្មេង តែចាស់សេចក្តីប្រកបដោយធនធានមនុស្ស លោក ឃឹម ហ្វីណង់ ធ្លាប់ប្រាប់ថា, ផលិតផលទេសចរណ៍ថ្មីៗជាច្រើន បាននិងកំពុងរីកដុះដាលនៅលើដែនដីដ៏ស្រស់ត្រកាលនៃស្រុកបន្ទាយស្រីក្នុងរយៈកាលមួយឆ្នាំពីរឆ្នាំចុងក្រោយនេះ។

លោកលើកឡើងថា, ការចូលរួមវិនិយោគពីវិស័យឯកជនបានបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់មកលើសក្តានុពលនៃវិស័យទេសចរណ៍របស់ស្រុកបន្ទាយស្រី ព្រមទាំងបានជួយជំរុញល្បឿននៃការអភិវឌ្ឍតាមរយៈការបង្កើតការងារនិងមុខរបរថ្មីៗ នាំឱ្យប្រាក់ចំណូលនិងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកមានភាពល្អប្រសើរជាងមុន ក៏ដូចជាបានជួយកាត់បន្ថយភាពក្រីក្រ និងការធ្វើចំណាកស្រុកផងដែរ។

រដ្ឋបាលស្រុកសូមកោតសរសើរចំពោះរាល់គំនិតច្នៃប្រឌិតបង្កើតបានជារមណីយដ្ឋានថ្មីៗ ដែលឱ្យតម្លៃទៅលើបរិស្ថានធម្មជាតិស្អាត ដើរស្របជាមួយនឹងចក្ខុវិស័យរបស់ស្រុក ថែមទាំងបានបន្ថែមភាពស្រស់ស្អាតប្រកបដោយចីរភាពដល់ទឹកដីដ៏សែនមនោរម្យមួយនេះ។

លោករំឮកថា, កុំខកខានមកលេងតំបន់រមណីយដ្ឋាន«ទេសភាពធម្មជាតិជើងភ្នំឃុនរាម» មានទីតាំង: ស្ថិតនៅ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមប ជាមួយទេសភាពធម្មជាតិជើងភ្នំឃុនរាម ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print