ខេត្តព្រះវិហារ : កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានសេចក្តីរាយការណ៍ជាបឋមមកថា, មានរថយន្តសាំយ៉ុងចំនួន ២គ្រឿង រថយន្តធុនត្រា ១គ្រឿង បានដឹកឈើចេញពីភូមិស្វាយ ភូមិ
តាសែង ឃុំរណៈសិរ្យ ស្រុកសង្គមថ្មី ចេញតាមច្រកតាសែងខ្នាថ្មី ជាប់ព្រំប្រទល់ស្រុកសង្គមថ្មីនឹងស្រុកប្រាសាទបាលង្គ័ ខេត្តកំពង់ធំ បានយ៉ាងរលូន ខណៈតំបន់ឆ្លងកាត់ឈើចរាចរណ៍ មានសមត្ថកិច្ចជាច្រើនស្ថាប័ន រវាងខេត្តកំពង់ធំ-ព្រះវិហារ ចុះអនុត្រូវវិធានរដ្ឋបាលបិទខ្ទប់ការពារជំងឺកូវីដ-១៩ ។
យោងតាមសេចក្តីរាយការណ៍ថា , ឈ្មួញដឹកឈើយកទៅលក់អោយ ឈ្មោះចែអូន នឹងលោករ៉យ ដែលជាឈ្មួញឈើល្បីឈ្មោះនៅផ្លូវបំបែក ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ ដោយឡែក លោក ជុំ ពុយ អភិបាលស្រុកសង្គមថ្មី ធ្លាប់បានប្រាប់ថា, លោកបានបញ្ជាទៅលោក យក់ សំភឿង អភិបាលរងស្រុកទទួលបន្ទុកដឹកនាំក្រុមការងារបិទ
ខ្ទប់បម្រាមគោចរនៅចំនុចច្រកខាងលើមិនអោយឆ្លងកាត់ដាច់ខាត តើមូលហេតុអ្វីបានជារថយន្តដឹក ឈើនៅតែឆ្លងកាត់បារ៉ាសត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះបានយ៉ាងរលូន បានបែបនេះ តើកើតឡើងដោយកត្តាអី ? ។
លោក យក់ សំភឿង អភិបាលរងទទួលបន្ទុកដឹកនាំក្រុមការងារបិទច្រក បានអោយដឹងតាមទូរសព្ទ័កាលពីព្រឹកមិញនេះថា , លោកមិនបានដឹងថាមាន រថយន្តដឹកឈើឆ្លងកាត់ច្រកបិទខ្ទប់នេះទេ ដោយសា លោកបានមកស្រុកសង្គមថ្មីតាំងពីក្បាលប្រលប់មកម្លេះ ចាំលោកសួរទៅក្រុមការងារសិន ។
សូមបញ្ជាក់ជូនផងដែរថា កាលពីយប់ថ្ងៃទី២ ខែសីហា នេះសមត្ថកិច្ចបរិស្ថានបឹងពែរ បានប្រដេញចាប់បានរថយន្តសាំយ៉ុងដឹកឈើ ១គ្រឿងរបស់មេឈ្មួញ ឈ្មោះចែអូន តែឈើនៅតែមានចេញជាហូហែរ ។
បទល្មើសដឹកជញ្ជូនឈើរបស់មេឈ្មួញបានកើតមានជាយូមកហើយ សមត្ថកិច្ចស្រុកសង្គមថ្មីទាំងមូល ហាក់មិនចាប់អារម្ភក្នុងការទប់ស្កាត់នឹងបង្ក្រាបឡើយ និយាយជារួមគ្មានឆន្ទៈក្នុងការបំពេញតួនាទី
ជាអ្នកគ្រប់គ្រងបទល្មើសធនធានធម្មជាតិតែម្តង ។
មហាជនសូមសំណូមពរទៅដល់លោក អភិបាលខេត្តព្រះវិហារ សូមមេត្តាជួយរំលឹកដល់អាជ្ញាធរស្រុកនឹងសមត្ថកិច្ចគ្រប់ជំនាញ ជួយមើលការដឹកជញ្ជូនឈើទាំងថ្ងៃមើលមិនឃើញនេះផង មិនទាន់
ដេកលក់ផងធ្វើជាដេកលក់៕