ក្រោយការផ្ទុះអាវុធខ្មាន់កាំភ្លើងសម្រុកចូលផ្ទះរដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន

ចែករំលែក៖

ក្រោយការបំផ្ទុះគ្រាប់បែកបង្កៃនៅក្នុងរថយន្តមក ក៏មានស្នូរកាំភ្លើងជាច្រើនគ្រាប់ធ្វើឲ្យកក្រើករដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាននាយប់ថ្ងៃទី៣ ខែសីហា។ ទីតាំងផ្ទុះអាវុធគឺនៅមិនឆ្ងាយពីតំបន់បៃតង ដែលជាតំបន់ការពារយ៉ាងតឹងតែងបំផុត ជាទីតាំងប្រជុំទៅដោយស្ថានទូតបរទេស ។ ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខ បានឱ្យដឹងថា ការផ្ទុះកើតឡើងនៅជិតកន្លែងរស់នៅរបស់រដ្ឋមន្ត្រីការពារជាតិអាហ្វហ្គានីស្ថាន លោក Bismillah Mohammadi។ ក្រោយការផ្ទុះគ្រាប់បែកក្នុងរថយន្ត ក៏មានសំឡេងផ្ទុះអាវុធជាច្រើនគ្រាប់ផងដែរ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន លោក Mirwais Stanekzai បានឱ្យដឹងថា ផ្ទះសម្រាប់ទទួលភ្ញៀវរបស់រដ្ឋមន្ត្រីការពារជាតិបានរងការវាយប្រហារ។ ក្នុងពេលវាយប្រហារនោះ រដ្ឋមន្ត្រីការពារជាតិ មិនមានវត្តមាននៅទីនោះឡើយ។ ចំណែកគ្រួសាររបស់លោកក៏បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ផងដែរ។ រដ្ឋមន្ត្រីការពារជាតិ Mohammadi បានសរសេរនៅលើបណ្តាញសង្គមថា «សូមកំុបារម្ភ គ្រប់យ៉ាងល្អប្រសើរ»។ មូលហេតុនៃការវាយប្រហារគេមិនទាន់ដឹងច្បាស់នៅឡើយទេ។ អ្នកនាំពាក្យកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន លោក Stanekzai បានឱ្យដឹងថា មានខ្មាន់កាំភ្លើង៣នាក់បានសម្រុកចូលក្នុងផ្ទះសម្រាប់ទទួលភ្ញៀវ ហើយក្រុមសន្តិសុខបានបាញ់សម្លាប់ ទាំង៣នាក់។ ក្រុមសន្តិសុខក៏បានបន្តស្វែងរកបក្ខពួកដែលបានលាក់ខ្លួនផងដែរ។ ពលរដ្ឋអាហ្វហ្គានីស្ថានរាប់រយនាក់បានជម្លៀសទៅកាន់តំបន់មានសុវត្ថិភាព ។ ក្នុងការវាយប្រហារនោះបណ្តាលឲ្យមនុស្ស១០នាក់រងរបួស។ នៅពេលនេះមិនទាន់មានក្រុមណាមួយចេញមុខទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួននោះឡើយ៕ដោយ៖ធីរីណា


ប្រភព៖cadn.com.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print