ប្រទះឃើញសពមនុស្សដោយភ្លើងឆេះនៅក្បែរសាលាស្រុកអូរជ្រៅ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ សាកសពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់រួញក្រញង់ដោយភ្លើងឆេះនៅម្តុំគុម្ពោធព្រៃមួយកន្លែងក្បែរសាលាស្រុកអូរជ្រៅ កាលពីកាលពីរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ នៅចំណុចភូមិកូបលិច ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាហេតុបង្កឱ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិរស់នៅក្នុងតំបន់នោះ។

បើតាមប្រភពព័ត៌មានពីនគរបាលស្រុកអូរជ្រៅប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលត្រូវភ្លើព្រៃឆេះស្លាប់បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចនៅពេលចុះទៅត្រួតពិនិត្យគឺជាសាកសព មនុស្សប្រុស ហើយជនរងគ្រោះត្រូវបានគេដាក់ការសង្ស័យថាជាមនុស្សវិកលចរិក ដែលលើដងខ្លួនសពគេឃើញនៅសេសសល់សម្លៀកបំពាក់ដែលជាក្រណាត់រយ៉េរយ៉ៃ។ សាកសពមកដល់ថ្ងៃទី២៤ ខែមីនានេះ សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ សមត្ថកិច្ចបានដឹកយកមកបូជានៅវត្តពោធិ៍ស្រុកអូរជ្រៅ។

បើតាមប្រភពព័ត៌មានដដែលឱ្យដឹងទៀតថា ការឆេះស្លាប់នោះបើតាមការសន្និដ្ឋាន របស់សមត្ថកិច្ចគឺគេសង្ស័យថាគាត់ជក់បារី រឺដុតស្លឹកឈើ បង្កឱ្យឆេះឡើង ឆេះខ្លួនឯង ស្លាប់តែម្តង។ មុនពេលកើតហេតុមន្រ្តីសាលាស្រុកអូរជ្រៅគេឃើញភ្លើងឆេះចេញពីគុម្ពោធព្រៃ កន្លែងកើតហេតុនោះឡើង ក៏ប៉ុន្តែគេមិននឹកស្មានថាមានមនុស្សនៅទីនោះទេ ទើបក្រោយ មកមានប្រជាពលរដ្ឋដើរទៅកន្លែងឆេះគុម្ពោធព្រៃស្រាប់តែប្រទះឃើញសពមនុស្សតែម្តង។

សាកសពសមត្ថកិច្ចពិបាកកំណត់អត្តសញ្ញាណដោយសារភ្លើងឆេះរោល នៅសល់តែ ស្លាកស្នាមដោយ ជនរងគ្រោះបាក់ធ្មេញមុខខាងលើចំនួន៤ទៅ៥ ៕

IMG_2444

...

ដោយ៖ សំ វិច្ឆិកា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print