អភិបាលខេត្តបន្ទាយមានជ័យ៖ បន្តចុះត្រួតពិនិត្យការអនុវត្តវិធានការបិទខ្ទប និងផ្តល់អំណោយឧបត្ថម្ភកម្លាំងតាមគោលដៅក្នុងភូមិសាស្ត្រខេត្ត ១០គោលដៅ

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១​ បានបន្តអញ្ជើញចុះត្រួតពិនិត្យការអនុវត្តវិធានការបិទខ្ទប និងផ្តល់អំណោយឧបត្ថម្ភរបស់នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកស្រី​ ម៉ៅ ម៉ាល័យ ដល់កម្លាំងតាមគោលដៅព្រំប្រទល់ខេត្ត និងខេត្តក្នុងភូមិសាស្ត្រខេត្តទាំង១០គោលដៅ ១២ក្រុម ។

នាឱកាសនោះ​ លោកអភិបាលខេត្ត​ បានធ្វេីការណែនាំដល់អាជ្ញាធរមូលដ្ឋាន​ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តនូវបម្រាមគរចរពិសេសវិធានការរដ្ឋបាលដែលបានដាក់ចេញដោយរដ្ឋបាលខេត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលឱ្យបានម៉ឺងម៉ាត់បំផុត​ ហេីយត្រូវណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមទាំងអស់គ្នា​ ធ្វេីយ៉ាងណាទប់ស្កាត់​ និងកាត់ផ្តាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩​ បំលែងថ្មីប្រភេទដែលតា​ DELTA​ មកក្នុងសហគមន៍របស់យេីង​ ។

គួរបញ្ជាក់ថា​ តាមការណែនាំរបស់រាជរដ្ឋាភិបាល​ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេខក្តីសម្រេចកាលពីថ្ងៃទី២៩​ ខែកក្កដា​ ឆ្នាំ២០២១​ ស្តីពីការអនុវត្តវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្រខេត្ត ដែលមានរយៈពេល​ ១៤ថ្ងៃ​ គឺចាប់ពីថ្ងៃទី២៩ខែកក្កដា​ ឆ្នាំ២០២១​ ដល់ថ្ងៃទី​១២​ ខែសីហា​ ឆ្នាំ​២០២១​ ដោយក្នុងនោះរួមទាំងហាមឃាត់ការជួបជុំ​ ហាមឃាត់ការលក់ដូរគ្រឿងស្រវឹង​ ព្រមទាំងដាក់បំរាមគោចរចាប់ពីម៉ោង​ ៩យប់​ ដល់ម៉ោង​ ៣ទៀបភ្លឺជាដេីម។

អំណោយដ៍ថ្លៃថ្លារបស់នាយ​ឧត្ដមសេនីយ៍​ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកស្រី​ ម៉ៅ ម៉ាល័យ ឧបត្ថម្ភជូនកងកម្លាំងប្រដាប់អាវុធប្រចាំការតាមគោលដៅនីមួយៗរួមមាន៖

*១.ស្រុកម៉ាឡៃ ចំនួន២គោល ២ក្រុម ក្នុង១ក្រុម ទទួលបាន ថវិកា ៨០០ ,០០០រៀល អង្ករ ១០០ គូឡូក្រាម,មី៦កេសតូច ,ទឹកសុីអុីវ ១០យួរ,ទឹកត្រី១០យួរ,ត្រីខ ១០ដុំ, ទឹកបរិសុទ្ធ ៤កេស,ស្ករស ៤គីឡូក្រាម,ប៊ីចេង ២គីឡូក្រាម និងខ្ទឹម ៤គីឡូក្រាម

*២.ស្រុកមង្គលបូរី ចំនួន២គោលដៅ ៣ក្រុម ទទួលបានទទួលបាន ថវិកា ៨០០,០០០រៀល អង្ករ ១៥០ គូឡូក្រាម,មី៩កេសតូច ,ទឹកសុីអុីវ ១៥យួរ,ទឹកត្រី១៥យួរ,ត្រីខ ១៥ដុំ,ទឹកបរិសុទ្ធ ៦កេស,ស្ករស ៦គីឡូក្រាម,ប៊ីចេង ៣គីឡូក្រាម និងខ្ទឹម ៦គីឡូក្រាម

*៣.ស្រុកព្រះនេត្រព្រះចំនួន១គោលដៅ ២ក្រុមទទួលបាន ថវិកា ៨០០,០០០រៀល អង្ករ ១០០ គូឡូក្រាម,មី៦កេសតូច ,ទឹកសុីអុីវ១០យួរ,ទឹកត្រី១០យួរ,ត្រីខ ១០ដុំ,ស្ករស ៤គីឡូក្រាម,ប៊ីចេង ២គីឡូក្រាម និងខ្ទឹម ៤គីឡូក្រាម

*៤.ស្រុកថ្មពួក ទទួលបាន ថវិកា ៨០០,០០០រៀល អង្ករ ១០០ គូឡូក្រាម,មី៦កេសតូច ,ទឹកសុីអុីវ ១០យួរ,ទឹកត្រី១០យួរ,ត្រីខ ១០ដុំ,ទឹកបរិសុទ្ធ ៤កេស,ស្ករស ៤គីឡូក្រាម,ប៊ីចេង ២គីឡូក្រាម និងខ្ទឹម ៤គីឡូក្រាម

*៥.ស្រុកថ្មពួក ចំនួន២គោលដៅ ២ក្រុម ទទួលបាន ថវិកា ៨០០,០០០រៀល អង្ករ ១០០ គូឡូក្រាម,មី៦កេសតូច ,ទឹកសុីអុីវ ១០យួរ,ទឹកត្រី១០យួរ,ត្រីខ ១០ដុំ, ទឹកបរិសុទ្ធ ៤កេស ,ស្ករស ៤គីឡូក្រាម,ប៊ីចេង ២គីឡូក្រាម និងខ្ទឹម ៤គីឡូក្រាម

*៦.ស្រុកភ្នំស្រុក ចំនួន៣គោលដៅ ៣ក្រុម ទទួលបានទទួលបាន ថវិកា ១ ២០០ ០០០រៀល អង្ករ ១៥០ គូឡូក្រាម,មី៩កេសតូច ,ទឹកសុីអុីវ ១៥យួរ,ទឹកត្រី១៥យួរ,ត្រីខ ១៥ដុំ,ទឹកបរិសុទ្ធ ៦កេសស្ករស ៦គីឡូក្រាម,ប៊ីចេង ៣គីឡូក្រាម និងខ្ទឹម ៦គីឡូក្រាម ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print