អភិបាល​ខេត្ត​ព្រៃវែង​ ចូលរួមរំលែកមរណទុក្ខប្រជាពលរដ្ឋរស់នៅឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល​ ទទួលមរណៈភាពដោយសារជំងឺកូវីដ-១៩

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ លោក​ ជា​ សុមេធី​ អភិបាល​នៃ​គណៈអភិបាលខេត្តព្រៃវែង​ នៅយប់ថ្ងៃពុធទី០៤​ ខែសីហា​ ឆ្នាំ​២០២១នេះ​ បានបង្ហោះសារនៅ​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​ ដោយ​សូមចូលរួមរំលែកមរណទុក្ខ ជូនចំពោះ គ្រួសារសពលោកស្រី ឡេង ធា ប្រជាពលរដ្ឋរស់នៅភូមិពោធិ៍ទី ឃុំពោធិ៍ទី ស្រុកសុីធរកណ្ដាល ខេត្តព្រៃវែង បានទទួលមរណៈភាពនៅថ្ងៃទី០៤ ខែសីហានេះ ក្នុងជន្មាយុ៤៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩។

នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ជា​ សុមេធី​ បានបញ្ជាក់បន្ថែមថា​ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធក្នុងលោក តាមជួយថែរក្សាដួងវិញ្ញាណក្ខន្ធ លោកស្រី ឡេង ធាសូមបានទៅកាន់សុគតិភពជានិច្ចនិរន្តរ៍ កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ លោកអភិបាល​ខេត្ត​ សូមបងប្អូនប្រជាពលដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៖

*៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

*៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
-កុំប៉ះពាល់គ្នា៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print