អត្រា​ឆ្លង​ជំងឺ​កូវីដ​-១៩​ នៅប្រទេសថៃ​កេីន​ឡើង​ខ្ពស់​​៖​ ក្នុង​មួយថ្ងៃ​ រកឃើញ​ជាង​ ២ម៉ឺន​នាក់​ និងអ្នកជំងឺ ១៦០នាក់ទៀតស្លាប់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២០,៩២០ករណីបន្ថែមទៀត និងអ្នកជំងឺចំនួន ១៦០នាក់បន្ថែមទៀតក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងកំលុងពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

ជាក់ស្ដែង​ក្រសួងសុខាភិបាលថៃ បានគូសបញ្ជាក់ថា​ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៦៥៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ២៦២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក៏មានអ្នកជំងឺចំនួន ១៧,៩២៦នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

សូមជម្រាបថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៦៩៣,៣០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៥,៦៦៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៤៧៣,៧៣២នាក់។

គួរបញ្ជាក់ថា​​ បន្ទាប់ពី​ករណីឆ្លងខ្ពស់បំផុត បច្ចុប្បន្ន​អាជ្ញាធរ​ថៃ​ ក៏បានសម្រេចផ្អាកការធ្វើចរាចរណ៍ តាមផ្លូវអាកាសនៅក្នុងស្រុកផងដែរ ដើម្បីទប់ទល់នឹងការឆ្លងរាតត្បាត COVID-19 ដែលជាហេតុបង្កឲ្យអ្នកទេសចរបរទេសនៅកោះ ភូកេត ត្រូវជាប់គាំងនៅទីនោះ ដោយមិនអាចធ្វើដំណើរទៅកន្លែងផ្សេងទៀត តាមគោលដៅបានឡើយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print