មនុស្ស៣នាក់ត្រូវបានចាប់ឃាត់ខ្លួន , ក្នុងនោះចិន២នាក់ ខណ:ផ្ទុះអាវុធ៥គ្រាប់កណ្ដាលក្រុងព្រះសីហនុ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោងប្រមាណ៧យប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះ មានករណីផ្ទុះអាវុធ ឮ

ស្នូរកាំភ្លើងផ្ទួនៗ ចំនួន៥គ្រាប់ត្រូវបានផ្ទុះឡើងចំណុចផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ  ដោយមិនទាន់ដឹងមូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ បានភ្លាមៗ។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ  បានប្រាប់អោយដឹងថា,  ពិតជាមានករណីផ្ទុះអាវុធនេះ កើតឡើងប្រាកដមែន ដោយភ្លាមៗកម្លាំងជំនាញរបស់លោកចាប់ឃាត់ខ្លួនបានមនុស្ស៣នាក់ ក្នុងនោះម្នាក់ជាខ្មាន់កាំភ្លើង ជនជាតិខ្មែរ ខណៈ២នាក់ផ្សេងទៀត ជាជនជាតិចិន ដើម្បីធ្វើការសាកសួរពាក់ព័ន្ធនឹងករណីផ្ទុះអាវុធខាងលើនេះ។
លោកឧត្តមសេនីយ៍ស្នងការ មូលហេតុនៃករណីផ្ទុះអាវុធនេះ សមត្ថកិច្ចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ព្រោះកំពុងធ្វើការសួរនាំ និងស្រាវជ្រាវបន្ដទៀត ប៉ុន្ដែនៅកន្លែងកើតហេតុ សមត្ថកិច្ចឃាត់បានរថយន្ដទំនើបមួយគ្រឿង ម៉ាក RangRover ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BM-7089 រួមទាំងជនជាតិចិន២នាក់ ដែលនៅក្នុងរថយន្ដនោះ។ ក្នុងហេតុការណ៍នេះ មិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ ព្រោះខ្មាន់កាំភ្លើងបាញ់កង់រថយន្ដ។
សូមបញ្ជាក់ផងដែរថា, នៅក្រុងព្រះសីហនុ តែងមានករណីផ្ទុះអាវុធជាញឹកញាប់ ប៉ុន្តែជនដៃដល់ក៏ដូចជាក្រុមជនបង្ករ តែងតែសមត្ថកិច្ចក្របួចបាន យកទៅធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់។ ពិសេស លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដែលជាគណៈបញ្ជាការឯកភាពរបស់ខេត្ត បានរឹតបន្តឹងយ៉ាងខ្លាំងចំពោះបញ្ហាបង្ក្រាបបទល្មើស រក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរ នៅក្នុងក្រុងព្រះសីហនុដែលជាទីក្រុងដ៏ទំនើបនាសម័យបច្ចុប្បន្ននេះ។
សូមជម្រាបជូនថាចំពោះករណីផ្ទុះអាវុធខាងលើនេះ អង្គភាព “នគរដ្រេហ្គន”នឹងធ្វើការបញ្ជាក់ជូនលម្អិតនៅពេលក្រោយ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print