ជាង៤០ឆ្នាំហើយប្រទេសឥណ្ឌាទើបតែឈ្នះមេដាយលើកដំបូងក្នុងព្រឹត្តិការណ៍អូឡាំពិក

ចែករំលែក៖

ប្រទេសឥណ្ឌាបានឈ្នះមេដាយសំរឹទ្ធិលើកីឡាវាយកូនហ្គោលើទឹកកកហុកគី (Hockey) បន្ទាប់ពីជ័យជម្នះ ៥-៤ លើប្រទេសអាល្លឺម៉ង់ក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូកាលពីរសៀលថ្ងៃព្រហស្បតិ៍ទី៥ ខែសីហាដោយផ្តល់ឱ្យប្រទេសនេះនូវមេដាយអូឡាំពិកជាលើកដំបូងនៅក្នុងវិស័យកីឡាក្នុងរយៈពេលជាង៤០ឆ្នាំ។

ខ្សែប្រយុទ្ធឥណ្ឌា Simranjeet Singh បានលេចធ្លោជាងកីឡាករដទៃទៀតដោយរកបានគ្រាប់សម្រាប់ក្រុមឥណ្ឌារួមទាំងគ្រាប់បាល់ឈ្នះក្នុងការប្រកួត។កីឡាកររូបនេះបាននិយាយថា វាជាសុបិនក្លាយជាការពិត។ យើងបានធ្វើឱ្យប្រជាជនឥណ្ឌាចំនួន,ពាន់លាននាក់មានមោទនភាពដោយបញ្ចប់នៅលើវេទិកា” 

ការប្រកួតដែលសំបូរទៅដោយគ្រាប់បាល់មិនមែនជាការប្រកួតងាយស្រួលឡើយសម្រាប់ម្ចាស់ជើងឯកអូឡាំពិក៨សម័យកាល។ អាល្លឺម៉ង់បាននាំមុខមុននៅនាទីទី២ រកបានដោយកីឡាករ Timur Oruz  បន្ទាប់ពីកីឡាករSimranjeet តាមស្មើដោយការវាយបកសងសឹក ក្រុមអាល្លឺម៉ង់រកបានគ្រាប់ដើម្បីនាំមុខ ៣-១ ប៉ុន្តែឥណ្ឌាបានវាយបកតាមស្មើវិញ ដោយសារគ្រាប់បាល់របស់ Hardik Singh និង Harmanpreet Singh ធ្វើឱ្យលទ្ធផល ៣-៣ នៅតង់ទី១ ។

បន្ទាប់មកឥណ្ឌាបាននាំមុខ ៥-៣ បន្ទាប់ពីកីឡាករ Rupinder Pal Singh ស៊ុតមិនចូល ភ្លាមៗក្រុមអាឡឺម៉ង់បានរក១គ្រាប់តាមពីក្រោយ ៥ទល់៤ ហើយព្យាយាមតាមស្មើ ប៉ុន្តែមិនអាចធ្វើអ្វីក្រុមឥណ្ឌាបាន ធ្វើឲ្យចប់ការប្រកួតក្រុមឥណ្ឌាឈ្នះអាល្លឺម៉ង់ ៥ទល់៤។

លោក Kais al Saadi គ្រូបង្វឹកក្រុមជម្រើសជាតិអាឡឺម៉ង់បាននិយាយថាយើងមានការខឹងសម្បាយ៉ាងខ្លាំងចំពោះខ្លួនយើងដែលធ្វើឱ្យឥណ្ឌាតាមស្មើពួកគេជាក្រុមដ៏អស្ចារ្យ អ្នកមិនអាចផ្តល់ឱកាសបែបនេះដល់ក្រុមដ៏អស្ចារ្យបែបនេះបានទេ

សូមបញ្ជាក់ថា មេដាយសំរិទ្ធិគឺជាមេដាយកីឡាហុកគីអូឡាំពិកដំបូងបង្អស់របស់ឥណ្ឌាចាប់តាំងពីពួកគេបានឈ្នះពានរង្វាន់កំពូលនៅព្រឹត្តិការណ៍កីឡាទីក្រុងមូស្គូកាលពីឆ្នាំ១៩៨០ ចំណែកក្រុមនារីឥណ្ឌានឹងប្រកួតជាមួយក្រុមនារីអង់គ្លេសដើម្បីដណ្តើមបានមេដាយសំរឹទ្ធិដូចគ្នាក្នុងការប្រកួតកីឡាហុកគីផ្នែកនារីនៅថ្ងៃសៅរ៍នេះ ៕

   

...

ដោយ៖ ភារៈ(រូបភាព ៖ Reuters)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print