ក្រសួងសុខាភិបាលកម្ពុជា ប្រកាសរកឃើញករណីឆ្លងកូវីដ-១៩ថ្មី ចំនួន ៥៨៨នាក់ និង អ្នក ជាសះស្បើយ ៦២៤នាក់ ខណៈ អ្នកជំងឺកូវីដ ស្លាប់ ១៩នាក់

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃសុក្រទី ០៦ ខែសីហា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការរកឃើញ ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ចំនួន ៥៨៨នាក់ ខណៈ ឣ្នកជាសះស្បើយចំនួន ៦២៤នាក់ និងករណីស្លាប់ ១៩នាក់ ។

សូមជម្រាបថា នៅក្នុង សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី ០៥ ខែសីហា ឆ្នាំ ២០២១ រកឃើញ អ្នកឆ្លងថ្មី ៥៨៨នាក់ទៀត ជាសះស្បើយ ៦២៤នាក់ និងស្លាប់ ១៩នាក់៖
– ករណីឆ្លងសហគមន៍ ៤២៣នាក់
– អ្នកដំណើរពីបរទេស ១៦៥នាក់

គិតត្រឹមព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១
– អ្នកឆ្លងសរុប= 80,813 នាក់
– អ្នកជាសះស្បើយ= 74,045 នាក់
– អ្នកស្លាប់= 1,526 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ដោយ ៖ ស តារា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print