មនុស្ស១១នាក់ ត្រូវបានចាប់ខ្លួនក្នុងបទរំលោភបំពានការប្រកាន់ពូជសាសន៍ពេលព្រឹត្តិការណ៍យូរ៉ូ២០២០

ចែករំលែក៖

ប៉ូលីសបានចាប់ខ្លួនមនុស្ស១១នាក់ ខណៈដែលពួកគេបន្តការស៊ើបអង្កេតឧក្រិដ្ឋកម្មស្អប់ខ្ពើមចំពោះសារប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបានផ្ញើបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី៥ សីហាម្សិលមិញនេះ។
អង្គភាពប៉ូលីសបាល់ទាត់អង់គ្លេសទទួលបានបង្ហាញរបាយការណ៍ចំនួន៦០០អំពីការបញ្ចេញមតិប្រកាន់ជាតិសាសន៍ដែលត្រូវបានបញ្ជូនទៅឱ្យកីឡាករស្បែកខ្មៅរបស់អង់គ្លេសបន្ទាប់ពីបរាជ័យហើយបានវិនិច្ឆ័យចំនួន២០៧ករណីថា ជាឧក្រិដ្ឋកម្ម។ ក្នុងចំណោមនោះ១២៣ករណីត្រូវបានបង្ហោះដោយជនបរទេស ខណៈ៣៤ករណីមកពីចក្រភពអង់គ្លេស។

ប៉ូលីសបាននិយាយថា មនុស្សដែលគិតថាពួកគេអាចលាក់ខ្លួននៅពីក្រោយគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមគឺត្រូវគិតឡើងវិញ ពីព្រោះសមត្ថកិច្ចនឹងបន្តស្វែងរក។ ការរំលោភបំពានលើបណ្តាញសង្គមដែលប្រកាន់ពូជសាសន៍ត្រូវបានផ្តោតលើកីឡាករអង់គ្លេស Marcus Rashford, Jadon Sancho និង Bukayo Saka បន្ទាប់ពីពួកគេខកខានស៊ុតបាល់ប៉េណាល់ទីនៅវគ្គផ្តាច់ព្រ័ត្រយូរ៉ូ២០២០កាលពីខែមុន។ ការរើសអើងនេះបាននាំឱ្យមានការថ្កោលទោសដោយសមាគមកីឡាបាល់ទាត់, អ្នកចាត់ការទូទៅអង់គ្លេសលោក Gareth Southgate និងនាយករដ្ឋមន្ត្រីផងដែរ។

លោក Mark Roberts ប្រធានក្រុមប្រឹក្សាប៉ូលីសអគ្គស្នងការនគរបាលជាតិបាននិយាយថា ការស៊ើបអង្កេតកំពុងដំណើរការជាបណ្តើរៗ ហើយមានការងារយ៉ាងច្រើនបានកំណត់អត្តសញ្ញាណមនុស្ស១១ នាក់ដែលត្រូវបានចាប់ខ្លួន។ ការចាប់ខ្លួនភាគច្រើនត្រូវបានគេសង្ស័យថា មានទំនាក់ទំនងព្យាបាទឬរំលោភបំពានច្បាប់ទំនាក់ទំនងឆ្នាំ២០០៣ ដែលរួមមានការផ្ញើសារប្រមាថយ៉ាងធ្ងន់ធ្ងរ បង្ហាញពីការគំរាមកំហែង ឬកំពុងគំរាមកំហែង។

ប្រធានក្រុមប្រឹក្សាប៉ូលីសដដែលបានអះអាងថា ភាពស្មុគស្មាញនៃការស៊ើបអង្កេតការរំលោភបំពានប្រព័ន្ធផ្សព្វផ្សាយសង្គមមិនអាចមើលស្រាលបានទេ ហើយអរគុណហ្វេសប៊ុក Instagram និង Twitter ដែលបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការស៊ើបអង្កេតរបស់ប៉ូលីស។

បទល្មើសទាក់ទងនឹងព្យាបាទត្រូវផ្តន្ទាទោសអតិបរមាដាក់ពន្ធនាគារ២ឆ្នាំ ខណៈការរំលោភលើមាត្រា ១២៧នៃទំនាក់ទំនងឆ្នាំ២០០៣អាចនាំឱ្យជាប់ពន្ធនាគារ៦ខែ។ មនុស្ស៣នាក់ត្រូវបានចាប់ខ្លួនដោយសង្ស័យពីបទញុះញង់ឱ្យមានការស្អប់ខ្ពើមជាតិសាសន៍ដែលអាចមានន័យថា ជាប់ពន្ធនាគាររហូតដល់ ៧ឆ្នាំនៅក្នុងករណីធ្ងន់ធ្ងរបំផុត។

ព័ត៌មានលម្អិតនៃគណនីបរទេសចំនួន១២៣ត្រូវបានបញ្ជូនទៅកាន់ប្រទេសរៀងៗខ្លួនដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចាត់វិធានការ។ ប៉ូលីសកំពុងរង់ចាំព័ត៌មានពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គមអំពីម្ចាស់គណនីចំនួន៥០ទៀតដែលនៅសល់ ៕ (រូបភាព ៖ BBC Sport) ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print