Apple នឹងបន្ថែមមុខងារស្កេនរករូបភាពអាសអាភាសសម្រាប់គណនីក្មេងក្រោមអាយុ ១៨ឆ្នាំ

ចែករំលែក៖

ភ្នំពេញ, នៅរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, ដោយសារតែក្រុមអ្នកឃ្លាំមើលមានការព្រួយបារម្ភទាក់ទងនឹងការការពារព័ត៌មានឯកជនភាពរបស់អ្នកប្រើប្រាស់ជាមួយនឹងមុខងារថ្មីរបស់ក្រុមហ៊ុន Apple ដែលអាចស្កេនរករូបភាពអាសអាភាសដែលផ្ញើតាមរយៈ iMessage ជាមួយនឹងទូរសព្ទ iPhone ដែលមានប្រព័ន្ធប្រតិបត្តិការ iOS 15 នោះ ក្រុមហ៊ុន Apple បានធ្វើការបំភ្លឺបន្ថែមថា មុខងារនេះគឺសម្រាប់តែគណនីក្មេងក្រោម ១៨ឆ្នាំ និងថែមទាំងតម្រូវឱ្យមានការឯកភាពពីអាណាព្យាបាលផងដែរ។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បានលើកឡើងថា, សម្រាប់គណនីដែលមានក្មេងក្រោមអាយុ ១៣ ឆ្នាំ នៅពេលដែលក្រុមហ៊ុនស្កេនឃើញរូបភាពអាសអាភាសនៅក្នុងសារ ក្រុមហ៊ុនមិនត្រឹមតែធ្វើឱ្យរូបភាពទាំងនោះព្រិល ថែមទាំងបង្ហាញនូវពាក្យពេចន៍ព្រមានទាក់ទងនឹងរូបភាពទាំងនេះផងដែរ។ ប្រសិនបើកុមារបើកមើលរូបភាពទាំងនោះ ក្រុមហ៊ុនអាចនឹងផ្ដល់ដំណឹងទៅអាណាព្យាបាល ប្រសិនបើពួកគេបានបើកប្រើមុខងារនេះ។ សម្រាប់គណនីដែលមានក្មេងពីអាយុ ១៣ ដល់ ១៧ឆ្នាំ ក្រុមហ៊ុនគ្រាន់តែបង្ហាញសារព្រមាន និងធ្វើឱ្យរូបភាពព្រិលតែប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់អាចបើកប្រើឬបិទមុខងារនេះបាន។ ម្យ៉ាងវិញទៀតក្រុមហ៊ុនបានប្រើកុំព្យូទ័រដើម្បីស្កេនរករូបភាពដែលមាននៅក្នុង iMessage ជាមួយនឹងប្រព័ន្ធសុវត្ថិភាព end-to-end encryption ដូច្នេះពុំមានអ្នកណាអាចចូលទៅមើលរូបភាពទាំងនោះបានឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print