ខេត្តសៀមរាប, រដ្ឋបាលខេត្តសៀមរាប ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០០នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ ក្នុងព្រឹត្តិការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រដ្ឋបាលខេត្ត បានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន៩៨នាក់ ជាសះស្បើយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន១០០នាក់ និងស្លាប់ចំនួន០២នាក់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ដូចមានរាយនាមខាងក្រោម៖
ករណីទី១ ដល់ទី១៤ ជាករណីមានប្រភពចម្លងចេញពីផ្សារលើធំថ្មី ករណីទី១៥ ដល់ទី១៩ គឺជាករណីមានប្រភពចម្លងចេញពីផ្សារកំពង់ក្ដី ករណីទី២០ ដល់ទី២៤ ជាករណីឆ្លងមានប្រភពចម្លងចេញពីផ្សារចារឈូក និងករណីទី២៥ ជាករណីមានប្រភពចម្លងចេញពីផ្សារដំដែក។ ក្នុងនោះ ករណីទី២៦ ដល់ទី៣២ ជាករណីឆ្លងបន្តពីសពឈ្មោះ លីវ សារ៉ែន និងករណីទី៣៣ ដល់ទី៣៤ ឆ្លងបន្តពីសពឈ្មោះ ចក់ វឿន ។ ចំពោះ ករណីទី៣៥ ដល់ទី៥២ មានប្រភពចម្លងបន្តពីអ្នកដំណើរមកពីរាជធានីភ្នំពេញ ខេត្តបាត់ដំបង ខេត្តកែប ខេត្តឧត្តរមានជ័យ និងខេត្តកំពង់ធំ និងករណីទី៥៣ ដល់ទី៨៨ គឺជាករណីពុំទាន់អាចសន្និដ្ឋានពីប្រភពចម្លងច្បាស់លាស់នៅឡើយ។ ដោយឡែក ករណីទី៨៩ ដល់ករណីទី៩៨ គឺជាប្រជាពលរដ្ឋត្រឡប់ពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័ក នៅវិទ្យាល័យសម្តេចឪ និងវិទ្យាល័យ ហ៊ុន សែន វត្តស្វាយ។
គ.ករណីស្លាប់
នៅថ្ងៃនេះដែរ មានករណីស្លាប់ចំនួន២ករណី ដូចមានរាយនាមខាងក្រោម៖
១-ឈ្មោះ កៀម រឿន ភេទប្រុស អាយុ៦០ឆ្នាំ អាសយដ្ឋាននៅភូមិគោកដូង ឃុំគោកដូង ស្រុកអង្គរជុំ ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង០០៖៣០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
២-ឈ្មោះ ស្រី វ៉ាត ភេទប្រុស អាយុ៦៩ឆ្នាំ អាសយដ្ឋាននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ដែលវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ និងបានស្លាប់ នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៨៖២០នាទី ដោយជំងឺរលាកសួត បង្កដោយមេរោគកូវីដ-១៩។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៤៩៤៥នាក់ បានព្យាបាលជាសះស្បើយចំនួន២៦៩៥នាក់ ស្លាប់៥៧នាក់ និង២១៩៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត វិទ្យាល័យអង្គរ វិទ្យាល័យ ហ៊ុន សែន វត្តស្វាយ និងវិទ្យាល័យដំដែក។
រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕
ដោយ, សិលា