ហាងកាហ្វេ BROWN សាខា ខាលែនឌែលម៉ល (Khalandale Mall) ដែលមានទីតាងស្ថិតនៅ ផ្លូវបឹងកក់ នៃ Phnom Penh City Center មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ

ចែករំលែក៖

ភ្នំពេញ៖ ហាងកាហ្វេ BROWN សាខា ខាលែនឌែលម៉ល (Khalandale Mall) ដែលមានទីតាងស្ថិតនៅ ផ្លូវបឹងកក់ នៃ Phnom Penh City Center មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19 នៅល្ងាចថ្ងៃទី៦ ខែសីហាឆ្នាំ២០២១។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងកាហ្វេ BROWN សាខា ខាលែនឌែលម៉ល (Khalandale Mall) ដែលមានទីតាងស្ថិតនៅ ផ្លូវបឹងកក់ នៃ Phnom Penh City Center សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៤៖១៥ ដល់ ១៥៖៤៥ ។

មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។

អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19,ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺ covid-19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print