យន្តហោះដឹកអ្នកទេសចរណ៍មើលទេសសភាព ជួបគ្រោះថ្នាក់នៅអាឡាស្កា ស្លាប់ ៦នាក់

ចែករំលែក៖

យន្តហោះធុនតូចមួយគ្រឿងដឹកអ្នកទេសចរមើលទេសភាពដ៏ស្រស់ស្អាតនៅតំបន់ភាគអាគ្នេយ៍រដ្ឋអាឡាស្កា បានជួបគ្រោះថ្នាក់បណ្តាលឲ្យមនុស្ស៦នាក់នៅលើយន្តហោះស្លាប់ទាំងអស់។ តាមការប្រកាសរបស់កម្លាំង ទាហានការពារដែនសមុទ្រ និងនាយកដ្ឋានអាកាសចរណ៍ស៊ីវិលអាមេរិក FAA បានប្រកាសឱ្យដឹងថា ប្រព័ន្ធប្រកាសអាសន្នរបស់យន្តហោះបានផ្តល់សញ្ញាអាសន្ននៅវេលាម៉ោង១១និង២០នាទីព្រឹកថ្ងៃទី៥ខែសីហា(ម៉ោងនៅអាមេរិក)។ ក្រោយមកយន្តហោះក៏បានធ្លាក់ នៅជិតស្តូប Misty Fjords ក្នុងតំបន់ Ketchikan រដ្ឋអាឡាស្កា ។ ស្តូប Misty Fjords ជាតំបន់ទេសចរណ៍ដ៏ល្បី និងមានទេសភាពយ៉ាងស្រស់ស្អាត។
ក្រុមជួយសង្គ្រោះបានរកឃើញបំណែកយន្តហោះជួបគ្រោះថ្នាក់នៅវេលាម៉ោង១៤និង៤០នាទី(ពេលវេលាក្នុងតំបន់) ។ ក្រុមជួយសង្គ្រោះមានអ្នកមុជទឹកពីរនាក់ដើម្បីស្វែងរកតែមិនមានអ្នកណាម្នាក់នៅរស់នោះឡើយ។
ក្នុងពេលជួបគ្រោះថ្នាក់ តំបន់ Ketchikan មានភ្លៀងធ្លាក់តិចៗ និងមានផ្សែងអ័ព្ទធ្វើឲ្យការមើលផ្លូវហោះហើរទៅមុខបានត្រឹមតែ ៣,៣គីឡូម៉ែត្រ។ នៅលើយន្តហោះនោះមានអាកាសយានិកម្នាក់និងអ្នកទេសចរ៥នាក់។ នាយកដ្ឋានអាកាសចរណ៍អាមេរិក បានបញ្ជូនក្រុមជំនាញទៅស្រាវជ្រាវដើម្បីបញ្ជាក់ពីមូលហេតុនៃគ្រោះថ្នាក់ខាងលើ៕

ដោយ៖សាធី

...


ឧទ្ធម្ភាគចក្ររបស់ឆ្មាំសមុទ្រអាមេរិកបំពេញបេសកកម្មជួយសង្គ្រោះនិងសង្គ្រោះ។ រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print