លោក គឹម សន្តិភាព: លទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១៖កាអនុវត្តវិធានការច្បាប់មានចំនួន ៨៨៦ ករណី

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានបញ្ជាក់អំពី សេចក្តីជូនដំណឹងស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ចំពោះបុគ្គលដែលល្មើសនឹងវិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១៖
ក្នុងនោះលោករដ្ឋលេខាធិការបានគូសបញ្ជាក់ថា, កាអនុវត្តវិធានការច្បាប់មានចំនួន ៨៨៦ ករណី ៖
១.ឃាត់ខ្លួន (អប់រំ និងពិន័យ) ចំនួន ១,៤១៩នាក់ (បញ្ជូនទៅតុលាការ) ០២នាក់
២.ឃាត់យានយន្ត ចំនួន ៥៨៤គ្រឿង
៣.ពិន័យជាប្រាក់ ចំនួន ៦៧,១០០,០០០លានរៀល។
សូមបញ្ជាក់ផងដែរថា, ទោះបីជាមានវិធានការរដ្ឋបាល បម្រាមគោចរ ហើយអាជ្ញាធរ រាជធានីភ្នំពេញ បានដាក់កម្លាំងគ្រប់គោលដៅទូទាំង ១៤ខណ្ឌ ក៏នៅតែមានប្រជាពលរដ្ឋមួយចំនួនចេញធ្វើដំណើរដោយគ្មានការគិតអំពីបញ្ហាបំពានច្បាប់ ក្នុងការការទប់ស្កាត់ការ រាលដាលជំងឺកូវីដ-១៩ នោះឡើយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print