កញ្ញា Stella ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើនារីម្នាក់នៅខេត្តបាត់ដំបងដែលបានតិះដៀលជេរប្រមាថនិងដៀមដាមនាងលើបណ្តាញសង្គម

ចែករំលែក៖

ភ្នំពេញ៖ ទើបតែធ្វើឲ្យគេភ្ញាក់ផ្អើលលើករណីនៃការប្រតិកម្មរឿងគេហៅថតបង្ហាញផលិតផលទឹកក្រូចជាថ្នូរនឹងតម្លៃខ្លួនទឹកក្រូចមួយកេសមិនទាន់ស្ងប់ស្ងាត់ផងស្រាប់តែពេលនេះបន្តដល់ករណីនារីម្នាក់រស់នៅក្នុងខេត្តបាត់បំបងដែលបានបញ្ចេញសារចែករំលែកព័ត៌មាន និងការLive វីដេអូ ជេរតិះដៀល ប្រមាថមកលើនាងនូវពាក្យសម្តីមិនសមរម្យមួយចំនួនថែមទៀត។ ពេលនេះបងប្រុសរបស់នាងបានបញ្ជាក់ថា នឹងមានចំណាត់ការទៅតាមផ្លូវច្បាប់ដើម្បីជាការព្រមានទៅលើនារីកូន២ និងជាបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូនមួយ ។
លោក កែវ បូរ៉ា បញ្ជាក់ថា ទុកពេលឲ្យនារីខាងលើនោះរយៈពល២៤ម៉ោងចាប់ពីព្រឹកនេះទៅដើម្បីឲ្យនារីម្នាក់នោះចេញមុខសុំទោសប្អូនស្រីរបស់លោកជាសាធារណៈដើម្បីបញ្ចប់រឿង ។ លោកថា ពិតជាមិនចង់មានករណីប្តឹងផ្តល់កើតមានឡើងទេ ប៉ុន្តែដើម្បីជាការព្រមានទៅកាន់នារីខាងលើ និងបក្សពួកមួយចំនួនទៀតដែលបានបញ្ចេញសារដៀមដាមផ្លែផ្កា ប្រមាថមើលងាយមកលើកញ្ញា Stella នោះ។ លោកក៏មិនដឹងទេថា តើនារីម្នាក់នោះមានជាប់ពាក់ព័ន្ធអ្វីជាមួយក្រុមហ៊ុន
ទឹកក្រូចនោះទេ ប៉ុន្តែគាត់បានប្រើប្រាស់ពាក្យសម្តី និងStickerមិនសមរម្យមកលើប្អូនស្រីលោកដែលធ្វើឲ្យគ្រួសារលោកមិនសប្បាយចិត្ត និងមិនចង់ឲ្យកើតមានករណីបែបនេះមកលើសិល្បករបន្តទៀត។ លោកថានារីខាងលើត្រូវតែធ្វើការLive សុំទោសប្អូនស្រីលោកជាសាធារណៈមុនពេលដែលនាងធ្វើចំណាត់ការទៅតាមផ្លូវច្បាប់ខណៈដែលលោកបានពិភាក្សាជាមួយមេធាវីនាងរួចរាល់ដែរ ហើយសារនេះក៏ធ្វើការព្រមានទៅដល់បុគ្គលិកក្រុមហ៊ុនភេសជ្ជៈ និងបក្សពួក៥ ទៅ៦នាក់ផ្សេងទៀតឲ្យបញ្ចប់សកម្មភាពដៀមដាមមកកាន់ប្អូនស្រីរបស់លោកបន្តទៀតផងដែរ ដោយលោកប្រាប់ថានេះគឺជាទង្វើមិនត្រឹមត្រូវទេគួរតែស្វែងយល់ពីតម្លៃសិល្បៈដែលអ្នកខ្លះមានលទ្ធភាពកាត់ស្តុកឬបើកក្រុមហ៊ុនក៏គួរយល់ពីតម្លៃអ្នកសិល្បៈផង។
គួរបញ្ជាក់ដែរថា មានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមកាលពីថ្មីៗនេះក្រោយពីអតីតម្ចាស់ជ័យលាភីលេខ១ឆ្នាំ២០០៨ គឺលោក កែវ បូរ៉ា និងកញ្ញា Stella ជាប្អូនស្រីបានចេញប្រតិកម្មនូវសារមួយចំនួនអំពីការហួសចិត្តដែលត្រូវបានក្រុមហ៊ុនភេសជ្ជៈមួយហៅប្អូនស្រីឲ្យថតបែបបង្ហាញ(Review)ផលិតផលទឹកក្រូចមួយ ខណៈតម្លៃដែលទទួលបានពីការថតនេះគឺដូរជាមួយនឹងទឹកក្រូចចំនួនមួយកេស និងត្រូវបានពួកគេលើកឡើងថាជាការមើលងាយនិងបន្ទាបតម្លៃសិល្បករ។ ទោះជាយ៉ាងណាក្រុមហ៊ុនភេសជ្ជៈនោះមិនត្រូវបានពួកគេទម្លាយឱ្យដឹងពីយីហោនៅឡើយទេ។ គេនៅបន្តរង់ចាំតាមដានទៀតថាតើនារីមាត់ឆៅរូបនោះនឹងចេញមុខសុំទោសនាងជាសាធារណៈដែរ ឬមួយក៏ត្រូវបានកញ្ញា Stella សម្រេចចិត្តដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់សាលាដំបូងខេត្តបាត់ដំបងដើម្បីព្រមាន និងជាសារផ្ញើទៅកាន់អ្នកលេងបណ្តាញសង្គមឲ្យចេះគោរពគ្នា និងប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនដោយមិនប៉ះពាល់ដល់សិទ្ធិអ្នកដទៃ៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print