ខេត្តព្រះសីហនុ, នៅព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ម្សិលមុិញ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បាននាំយកអំណោយបន្ថែមជាប្រាក់ចំនួន ១០.០០០.០០០រៀល (ដប់លានរៀល ក្នុងម្នាក់១លានរៀល) ជាអំណោយដ៏ថ្លៃថ្លាររបស់ នាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជូនមន្រ្តីនគរបាលដែលមានវិជ្ជមានកូវីដ-១៩ ចំនួន១០នាក់ (ស្រី០២នាក់) ដែលកំពុង សំរាកព្យាបាលតាមផ្ទះ និងនៅមណ្ឌលព្យាបាលសាកាណា ។ សរុបមកដល់ពេលនេះគឺ៧៣នាក់ (ស្រី០៥នាក់) ដែលបានទទួលថវិកាឧបត្ថម្ភរបស់ នាយឧត្តមសេនីយ៍អគ្គស្នងការ ។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ តំណាងអោយ មន្រ្តីនគរបាលទាំង១០នាក់ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោកស្រី សូមមានសុខភាពល្អបរិបូណ៌ អាយុយឺនយូរ ជៀសផុតពីជំងឺដង្កាត់ផងទាំងពួង និងបានប្រកបដោយពុទ្ធពរទាំងឡាយ បួនប្រការគឺ អាយុ វណ្ណៈ សុខ: ពលៈ គប្បីភ្លៀងឃ្លាតឡើយ៕
ដោយ, សិលា