កីឡាករអាមេរិក ដើមកំណើតខ្មែរ Jordan Pisey ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមប្រភពពី(CAMSOC) បានបញ្ជាក់នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ បានអោយដឹងថា, កីឡាករលោតទឹកជម្រើសជាតិអាមេរិក ដើម​កំ​ណើត​ខ្មែរ Jordan Pisey Windle បាន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​វិញ្ញា​សា​លោត​ទឹក​កម្ពស់ ១០ម៉ែត្រ នៃ​ព្រឹត្តិ​ការណ៍​កី​ឡា​អូ​ឡាំ​ពិក​​ ទីក្រុង​តូក្យូ ឆ្នាំ២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​ជប៉ុន​ហើយ ក្រោយ​បញ្ចប់​ការ​ប្រ​កួត​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ដោយឈរលេខរៀងទី៩ នៅ​ព្រឹក​ថ្ងៃទី​០៧ ខែសីហា ឆ្នាំ២០២១ នេះ ។

ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខភាព ១៨នាក់នេះ ក៏មិនខុសពីការប្រកួតជម្រុះបឋមដែរ ដោយកីឡាករម្នាក់ៗ ត្រូវ​ធ្វើ​ការ​ប្រ​កួត ៦ជុំ ដើម្បីសន្សំពិន្ទុ ហើយកីឡាកររកបានពិន្ទុច្រើនជាងគេ ១២​នាក់ នឹងបានឡើងវគ្គផ្ដាច់ព្រ័ត្រ ។ ជា​លទ្ធផល​កីឡាករ​មាន​ដើម​កំណើត​ពី​ខេត្តព្រះសីហនុ Jordan Pisey Windle បាន​បញ្ចប់​ក្នុង​ចំ​ណាត់​ថ្នាក់លេខ៩ ក្រោយរកបាន ៤០៩.៨០ពិន្ទុ ខណៈកីឡាករចិន Cao Yuan ឈរកំពូលតារាងរកបាន ៥១៣.៧០ពិន្ទុ ។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រវិញ្ញាសាលោតទឹកកម្ពស់ ១០ម៉ែត្រ នឹង​ធ្វើ​ឡើង​នាវេលាម៉ោង ១រសៀលនេះ(ម៉ោងនៅកម្ពុជា) នៅ​មជ្ឈ​មណ្ឌល​ហែលទឹក Tokyo Aquatics Center ។ ​សូ​ម​ជូន​ពរ​កី​ឡា​ករ​មាន​ឈាម​ជ័រ​ជា​ជន​ជាតិ​ខ្មែរ Jordan Pisey Windle សូមជួបតែសំណាងល្អ និង​ទទួល​បានលទ្ធផលល្អក្នុងការប្រកួតវគ្គដ៏សំខាន់នេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print