អភិបាលខណ្ឌសែនសុខ អញ្ជើញចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាបគោចរ

ចែករំលែក៖

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២១ វេលាម៉ោង២១និង០០នាទី​គណ:បញ្ជាការឯកភាពរដ្ឋបាលខណ្ឌសែនសុខ ដឹកនាំដោយលោក​ ម៉ូវ​ ម៉ានិត​ អភិបាលខណ្ឌសែនសុខ លោកវរសេនីយ៍​ឯក​ ហួរ​ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ និងលោកមេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ បានអញ្ជេីញចុះត្រួតពិនិត្យកម្លាំង​ តាមគោលដៅកំពុងអនុវត្តវិធានការបម្រាបគោចរ ក្នុងមូលដា្ឋនខណ្ឌសែសុខ​។
យោងតាមសារាចរណែនាំរបស់សាលារាជធានីភ្នំពេញលេខ ០៤ សរ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ និងបានសម្រេចដាក់ចេញបម្រាមគោរចរ​ រយ:ពេល​១៤ថ្ងៃ​ ដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩​។​ គឺចាប់ពីម៉ោង២១និង០០នាទីដល់ម៉ោង៣ទៀបភ្លឺ។លោកអភិបាលខណ្ឌក៏បានសំណោមពរសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ៣កុំ ៣ការពារ ដើម្បីទប់ស្កាត់ការពារការរីករាលដាល​ នៃជំងឺកូវីដ-១៩៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print