រថយន្ដកាមរីគូទហើមបើកលឿនជ្រុលចង្កូតឡើងឃឿនបុកលូបណ្ដាលអោយរថយន្ដវិលមួយជុំ

ចែករំលែក៖

ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់បើករថយន្ដមួយគ្រឿងក្នុងល្បឿនលឿនរេចង្កូតទៅបុកលូរដែលដាក់លើឃឿនផ្លូវបណ្ដាល អោយរថយន្ដវិលក្បាលមួយជុំរងការខូចខាតតែសំណាងល្អ មិនមាននាក់រងរបួសនោះទេ ហើយម្ចាស់រថយន្ដបើកទ្វាររថយន្ដរត់គេចខ្លួនបាត់ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នេះបានកើតឡើង កាលពីវេលាម៉ោង១២និង១៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ២០ ខែកក្ដដា ឆ្នាំ២០១៥ តាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្តិ ខាងជើងភោជនីដ្ឋានទន្លេសាប សង្កាត់ស្រះចក ខណ្ឌដូនពេញ។ តាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញ មានរថយន្ដកាមរីគូទហើមមួយគ្រឿង ពណ៍សរ ពាក់ស្លាកលេខ ភ្នំពេញ2C-2803 បើកបរដោយបុរសម្នាក់ និងរួមដំណើរជាមួយនារីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ ព្រះស៊ីសុវត្តិ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿន លុះមកដល់ចំនុចកើតហេតុបានរេចង្កូតទៅខាងឆ្វេងដៃ ឡើងឃឿនជ្រុលទៅបុកលូដែលគេដាក់នៅលើឃៀន ពេញទំហឹង បណ្ដាលអោយរថយន្ដវិលក្បាលមួយជុំត្រលប់ក្រោយរងការខូចខាតបន្តដំណើរទៅមុខលែងរួចនិងលូរងការខូចខាតបន្តិចបន្ទួច តែ សំណាងល្អមិនបណ្ដាល អោយនាក់ជិះក្នុងរថយន្ដរងរបួសនោះទេ។ ក្រោយកើតហេតុអ្នកបើករថយន្ដបង្កនិងនារីម្នាក់រួមដំណើរជាមួយបានបើកទ្វាររថយន្ដចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្ដនៅកន្លែងកើតហេតុបន្ទាប់មកនគរបាលជំនាញ ចុះធ្វើការវាស់វែង និងស្ទួចយករថយន្ដ ដែលបង្ករយកទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ រាជធាណីភ្នំពេញ ដើម្បីរងចាំធ្វើការដោះស្រាយតាមនីតិវិធី៕ ស ដារ៉ា

11777952_872882899433438_652563667_n

11758891_872882902766771_1659787815_n

...

11751357_872882906100104_907226821_n

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print