ភ្នំពេញ, នៅល្ងាចថ្ងៃទី ខែសីហា ឆ្នាំ២០២១ ក្រសួងសុខាភិបាលបានចេញ សេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់អ្នកដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ។
យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្តី្រ នៃព្រះរាជាណាចក្រ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យមានជ្រាបថា (គ.វ.ក-១៩ ) នឹងរៀបចំការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំង កូវីដ-១៩ (ស្ត្រីដែលទើបនឹងសម្រាលកូនរួច ប្រជាពលរដ្ឋដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ឬ អ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេស ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ។ល។) ហើយមានអាស័យដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ។ ដូចនេះ (គ.វ.ក-១៩) សូមអំពាវនាវដល់ បងប្អូនដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ខាងលើ សូមរួសរាន់អញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយភ្ជាប់ទៅជាមួយដូចតារាងបញ្ជាក់, ។
សំគាល់៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ត្រូវធ្វើឡើងនៅ ២១ថ្ងៃក្រោយពីចាក់ដូសទី១នៅតាមទីតាំងដែលបានចាក់ដូសទី១។ ប្រសិនបើបងប្អូនប្រជាពលរដ្ឋមានចម្ងល់ពាក់ព័ន្ធទៅនឹងការចាក់វ៉ាក់សាំងកូវីដ-១៩ សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទខាងក្រោម៖ ក-ក្រុមការងារទំនាក់ទំនងសាធារណៈ/លេខាធិការដ្ឋាន ៕