ភ្នំពេញ, នៅរសៀលថ្ងៃទី០ 7 ខែសីហា ឆ្នាំ2021 អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 បានបញ្ជាក់ឲ្យដឹងថា, ហាងកាហ្វេ យូរូ (EURO COFFEE) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩២ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ !
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ហាងកាហ្វេ យូរូ (EURO COFFEE) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ៩២ ផ្លូវ៤៥៤ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ
ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩៖០០ ព្រឹក ដល់ ០៥៖១៥ ល្ងាច។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅអង្គុយហូបកាហ្វេ នៅទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 , សូមពាក់ម៉ាស់ រក្សាគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា