ភ្នំពេញ, ក្រសួងការបរទេស និងសហបតិបត្តិការអន្តរជាតិ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហភាព អឺរ៉ុប និងកិច្ចប្រជុំបទិកាតំបន់អាស៊ាន លើកទី២៨ ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ។
នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២១ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ តាមប្រព័ន្ធវីដេអូ។
សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយសហភាពអឺរ៉ុប (EU) កិច្ចប្រជុំបានស្វាគមន៍ចំពោះការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប ទៅជាភាពជាដៃគូ យុទ្ធសាស្ត្រ តាមការឯកភាពនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហភាពអឺរ៉ុប លើកទី២៣ នៅថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ និងបានសម្តែងនូវការពេញចិត្តចំពោះសមិទ្ធផល និងវឌ្ឍនភាពដែល សម្រេចបានក្នុងការអនុវត្តផែនការសកម្មភាពអាស៊ាន-សហភាពអ៊ឺរ៉ុប (២០១៨-២០២២)។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់សហភាពអឺរ៉ុប ចំពោះមជ្ឈភាព អាស៊ាន និងយន្តការនានាដែលដឹកនាំដោយអាស៊ាន ដោយឈរលើជំនឿរួមនៅក្នុងសណ្តាប់ធ្នាប់ពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់ ជាពិសេសនៅពេលដោះស្រាយបញ្ហាតំបន់ និងអន្តរជាតិដែលជាការបារម្ភរួម។ ភ្ជាប់ជាមួយបញ្ហានេះ រដ្ឋមន្ត្រីការបរទេសអាស៊ានបានកោតសរសើរតួនាទីដ៏សកម្មរបស់ សហភាពអឺរ៉ុប នៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ តាមរយៈការរួមចំណែករបស់ខ្លួន ដើម្បីពង្រឹងការទទួលបានវ៉ាក់សាំងជាសកលតាមរយៈយន្តការកូវ៉ាក់ (COVAX Facility) និងចំពោះ កញ្ចប់ថវិកា «ក្រុមអឺរ៉ុប (Team_Europe)» របស់សហភាពអឺរ៉ុប ក្នុងទំហំទឹកប្រាក់ច្រើនជាង៨០០ លានអឺរ៉ូ ជួយដល់អាស៊ានក្នុងការដោះស្រាយការរីករាលដាលនៃជំងឺកូវីដ-១៩។ បន្ថែមពីលើនេះ រដ្ឋមន្ត្រី ការបរទេសអាស៊ាន បានសង្កត់ធ្ងន់អំពីការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាព អឺរ៉ុប ក្នុងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញក្រោយវិបត្តិជំងឺរាតត្បាត តាមរយៈក្របខ័ណ្ឌស្តារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាន (ACRF) ។ នៅក្នុងការពិភាក្សាអំពីទិសដៅអនាគតនៃទំនាក់ទំនងសន្ទនាអាស៊ាន-សហភាពអឺរ៉ុប កិច្ចអន្តរជាតិ អះអាងជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្គម-វប្បធម៌របស់អាស៊ាន សហភាព អឺរ៉ុប នៅក្នុងវិស័យនានា រួមមាន ពាណិជ្ជកម្មនិងវិនិយោគ សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ ទេសចរណ៍ ទីក្រុង ឆ្លាត ការការពារបរិស្ថាននិងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវសាស្ត្រចម្រុះ ការគ្រប់គ្រងគ្រោះ មហន្តរាយ ការអភិវឌ្ឍប្រកបដោយចីរភាព ការបង្រួមគម្លាតអភិវឌ្ឍន៍ ទេសន្តរប្រវេសន៍ យុវជននិងការ អប់រំ ដើម កិច្ចប្រជុំបានផ្តល់យោបល់ថា តំបន់ទាំងពីរមានភាពចាំបាច់ត្រូវដោះស្រាយការធ្វើ ពាណិជ្ជកម្មទ្វេភាគីដោយសមធម៌ ខណៈដែលតំបន់ទាំងពីរកំពុងពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រដែល ទើបត្រូវបានលើកកម្ពស់ ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក និងការគោរពគ្នាទៅវិញទៅមក។
ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប រដ្ឋមន្ត្រីការបរទេសអាស៊ាន បានគាំទ្រ បានគាំទ សំណើរបស់សហភាពអឺរ៉ុបក្នុងការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍នៅឆ្នាំ២០២២ នៅទីក្រុង ព្រុចសែល។
សូមអាននូវខ្លឹមសារទាំងស្រុងនូវសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយសហភាពអឺរ៉ុប និងកិច្ចប្រជុំវេទិកាតំបន់អាស៊ាន លើកទី២៨ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ៕
ដោយ, សុខ ខេមរា