ភ្នំពេញ, នៅរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបង្ហោះលើហ្វេសប៊ុកផ្លូវការរបស់លោកថា,រសៀលថ្ងៃសៅរ៍នេះ សូមដកស្រង់សម្តីល្អៗមួយចំនួនទាក់ទងទៅនឹងការធ្វើដំណើរ។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងខ្លីថា, សាយណ្ហសួស្តី ! រសៀលថ្ងៃសៅរ៍នេះ សូមដកស្រង់សម្តីល្អៗមួយចំនួនទាក់ទងទៅនឹងការធ្វើដំណើរ :
– បើអ្នកចង់ធ្វើដំណើរបានលឿន ចូរធ្វើដំណើរម្នាក់ឯង ។ បើចង់ធ្វើដំណើរបានឆ្ងាយ ចូរធ្វើដំណើររួមគ្នា [ If you want to go fast, go alone. If you want to go far, go together ] – សុភាសិតអាហ្វ្រិក
– ការធ្វើដំណើរ វានឹងធ្វើអោយអ្នកគាំងនិយាយអីមិនចេញ រួចបន្ទាប់មក វានឹងប្រែអ្នកទៅជាអ្នកនិទានរឿង [ Traveling – It leaves you speechless, then turns you into a storyteller ] – Ibn Battuta
– ការធ្វើដំណើរធ្វើអោយយើងចេះដាក់ខ្លួន ។ អ្នកបានឃើញថាអ្នកគ្រាន់តែកាន់កាប់កន្លែងដ៏តូចបំផុតមួយតែប៉ុណ្ណោះនៅក្នុងពិភពលោកនេះ [ Travel makes one modest. You see what a tiny place you occupy in the world ] – Gustave Flaubert
– គម្យស្ថានរបស់ម្នាក់ៗដាច់ខាតមិនមែនជាទីកន្លែងទេ តែជាការសម្លឹងមើលអ្វីៗក្នុងរបៀបថ្មី [ One’s destination is never a place, but a new way of seeing things ] – Henry Miller ៕
ដោយ, សិលា