ខេត្តតាកែវ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់ឲ្យដឹងថា, លោក អ៊ូច ភា អភិបាលខេត្តតាកែវ អមដំណើរជាមួយនឹងមន្រ្តីជំនាញពាក់ព័ន្ធ លោក កង អាណាន់ អភិបាលក្រុងដូនកែវ នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានអញ្ជើញចុះត្រួតពិនិត្យទីតាំងមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យ និងភូមិភាគតាកែវត្រៀមធ្វើការរៀបចំ និងសម្អាតឡើងវិញនូវអាគារទាំងនេះសម្រាប់ពលករមកពីប្រទេសថៃ និងក្រុមគ្រូពេទ្យស្នាក់នៅ ។
ក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្តតាកែវ បានធ្វើការណែនាំទៅដល់លោក កង អាណាន់ អភិបាលក្រុង ក៏ដូចជាមន្រ្តីជំនាញពាក់ព័ន្ធត្រូវបន្តត្រៀមរៀបចំប្រព័ន្ធទឹកភ្លើង និងសម្អាតឡើងវិញនូវមណ្ឌលចត្តាឡីស័កនៅសាលាគរុកោសល្យ និងភូមិភាគតាកែវ ពិសេសក៏ត្រូវសម្អាតនូវអាគារផ្សេងទៀតនៅក្បែរគ្នាសម្រាប់ពលករមកពីប្រទេសថៃ និងក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចសម្រាក និងយាមប្រចាំការនៅទីនេះ៕
...
ដោយ, សិលា