ត្រីមាសទីមួយ ដើមឆ្នាំ២០១៦នេះ រកឃើញយានយន្តលើ្មសច្បាប់ចរាចរណ៍ផ្លូវគោកជិត ៧០ម៉ឺុនគ្រឿង

ចែករំលែក៖

ភ្នំពេញៈ បន្ទាប់ពីមានការតាក់តែងលិខិតបទដ្ឋានបង្កើតក្រុមការងារវេទិកាអប់រំផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកថ្មី ដោយសេចក្តីសម្រេចលេខ ០០៤/ចុះថ្ងៃទី១០ ខែមករាកន្លងទៅ។ គិតត្រឹមត្រីមាសទីមួយ ដើមឆ្នាំ២០១៦នេះ បានរកឃើញ យានល្មើសច្បាប់ចរាចរណ៍សរុបចំនួន ៦៩ម៉ឺន ៧.២៤៦គ្រឿង ស្មើ ២៤% ក្នុងនោះមានរថយន្តចំនួន ៣៤% និងម៉ូតូចំនួន ៦៦% បើទោះបីជាមានការបន្ធូរបន្ថយ ឬក៏មានការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកជាដើមក្តី។
នៅក្នុងបទបង្ហាញ ស្តីពីលទ្ធផលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ប្រចាំត្រីមាសទី១ ឆ្នាំ២០១៦ របស់ លោក​ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារ នៅថ្ងៃទី២៤ មីនា ឆ្នាំ២០១៦នេះ នៅក្រសួងសាធារណការនិងដឹកជញ្ជូន បានឲ្យដឹងទៀតថា នៅក្នុងប្រតិបត្តិការត្រួតពិនិត្យការអនុវត្តច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកថ្មីនេះ បានត្រួតពិនិត្យយានយន្តសរុបចំនួន ២លាន ៨សែន ៩ម៉ឺន ៤៥៤គ្រឿង។ បានធ្វើការផាកពិន័យចំនួន ៣១ម៉ឺន ៨.៩៩៨គ្រឿង ក្នុងនោះមានរថយន្តចំនួន ៩ម៉ឺន ៥.៧៣៩គ្រឿង និងម៉ូតូចំនួន ២២ម៉ឺន ៣.២៥៩គ្រឿង និងបានធ្វើការអប់រំ ចំនួន ៣៧ម៉ឺន ៨.២៤៨គ្រឿង ស្មើ ៥៤%។ ដោយឡែក ចំពោះយានយន្តគ្មានផ្លាកលេខបានឃាត់ទុកចំនួន ៨០០គ្រឿង, ម៉ូតូចំនួន ៧៨៧គ្រឿង និងរថយន្ត ១៣គ្រឿង ក្នុងនោះនៅខេត្តចំនួន ១៤ ហើយបានប្រគល់ជូនម្ចាស់វិញ និងណែនាំឲ្យ រួសរាន់ចូលបង់ពន្ធ និងធ្វើផ្លាកលេខ។
លោកស្រី​ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃគណៈកម្មាធិការ ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានលើកឡើងថា ព្រមជាមួយនឹងកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ឡើង កំណើនយានយន្តក៏មានការកើនឡើងដែរ ដែលតាមស្ថិតិបង្ហាញថា បច្ចុប្បន្នយានយន្តដែលបានចុះបញ្ជីមានជាង ៣លាន ២សែន ៣២០គ្រឿង ក្នុងនោះមានម៉ូតូ ២លាន ៧សែន ១ម៉ឺន ៤.១៩៣គ្រឿង និងរថយន្តគ្រប់ប្រភេទចំនួន ៤៨ម៉ឺន ៦.១២៧គ្រឿង។ ប៉ុន្តែប្រការដែលគួរឲ្យសោកស្តាយ គឺគ្រោះថ្នាក់ចរាចរណ៍ដែលបង្ករឡើងដោយការមិនប្រុងប្រយ័ត្ន និងមិន គោរពច្បាប់ចរាចរណ៍ក្នុងពេលធ្វើដំណើរនៅតាមផ្លូវថ្នល់ ដែលបណ្តាលឲ្យមានមនុស្សស្លាប់ក្នុងគ្រោះថ្នាក់នេះ មានការ កើនឡើងក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ ដែលយោងតាមរបាយការណ៍នៃប្រព័ន្ធព័តមានមានជនរងគ្រោះថ្នាក់ចរាចរណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៥ ឃើញថាក្នុងចំនួនគ្រោះថ្នាក់ចរាចរណ៍សរុប៤.៦៤៥ករណី មានអ្នកស្លាប់ ២,២២៦នាក់ និងរបួសធ្ងន់ ៦,០០៥នាក់៕​ស​ដារា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print