ភ្នំពេញៈ កាលពីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា លោកស្រី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា បានទទួលជួបសំដែងការគួរសម ជាមួយលោក Greg Smith ជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ ( iRAP ) ប្រចាំនៅចក្រភពអង់គ្លេស។
គោលបំណងគឺដើម្បីស្វែងយល់ពីការងារសុវត្ថិភាពចរាចរណ៍របស់កាកបាទក្រហមកម្ពុជា ដែលមានកម្លាំងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ធ្វើការទូទាំង២៥ខេត្ត ក្រុងនៃព្រះរាជាណាចក្រកម្ពុជា ។ លោក Greg Smith បានជម្រាបជូន លោកជំទាវអគ្គលេខាធិការពីការងារដែល ( iRAP ) បាននឹងកំពុងធ្វើកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី និងប្រទេសចំនួន៧០ក្នុងការសាងសង់ និងសុវត្ថិភាពផ្លូវ។ ដោយឡែកនៅកម្ពុជា អង្គការ ( iRAP ) កំពុងសិក្សាពីស្ថានភាពផ្លូវ ទាក់ទងនឹងសុវត្ថិភាពចរាចរណ៍នៅផ្លូវជាតិលេខ១ លេខ៣ និងលេខ៤ ក្រោយពីផ្លូវនេះត្រូវបានបញ្ចប់ការសាងសង់ ៕សុខ ខេមរា







