ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្នបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ចំណែកប្រពន្ធនិងកូនតូចរងរបួសស្រាលខណះកំពុងជិះម៉ូតូហើយត្រូវបានយុវជនពីរនាក់ជិះ ម៉ូតូមួយគ្រឿងបើកឆ្លងផ្លូវ ក្នុងល្បឿនលឿនទៅបុកម៉ូតូមួយគ្រឿងទៀត ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១៧និង៣០នាទីយប់ថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០១៦​ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។

បុរសរងគ្រោះមានឈ្មោះ អ៊ុន សំអាត អាយុ២៩ឆ្នាំ​ មុខរបរលក់ទឹកកក​ ស្នាក់នៅសង្កាត់កំបូលខណ្ឌពោធិ៍សែនជ័យ​ ជិះម៉ូតូមួយគ្រឿងម៉ាក C125ពណ៌ខ្មៅសេរីឆ្នាំ2016ពាក់ស្លាកលេខ ភ្នំពេញ 1FC 0122 ជិះពីលិចទៅកើតរងរបួសក្បាលជង្គង់ធ្ងន់ធ្ងរ​ ចំណែកប្រពន្ធនិងកូនតូចរងរបួសស្រាល​ ដឹកតាមរ៉ឺម៉កកង់បីយកទៅសង្រ្គោះនៅមន្ទីរពេទ្យ។

ដោយឡែកយុវជនបង្ក មានឈ្មោះ ពៅ ស្រស់ អាយុ២៧ឆ្នាំជាកម្មករសំណង់​ ស្នាក់ស្រុកអង្គស្នួល​ ខេត្តកណ្ដាល​ មានស្រុកកំណើតនៅភូមិស្រក្រំឃុំអូសារ៉ាយស្រុកត្រាំកក់ខេត្តតាកែវជិះម៉ូតូម៉ាកC125ពណ៌ខ្មៅសេរីឆ្នាំ2016ពាក់ស្លាកលេខ ភ្នំពេញ 1CY 6542ជិះបញ្ច្រាស់ឆ្លងផ្លូវពីកើតទៅលិច។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះរួមជាមួយប្រពន្ធកូនធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៤ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុមុខបុរីសែនមនោរម្យក៏មានយុវជនពីរនាក់ជិះម៉ូតូមួយគ្រឿងបញ្ច្រាស់ទិសបត់ឆ្លងផ្លូវពីកើតទៅលិចបុកម៉ូតូជនរងគ្រោះពេញទំហឹង បណ្ដាលឲ្យបុរសជាប្ដីរងរបួសក្បាលជង្គង់ធ្ងន់ធ្ងរតែសំណាងល្អប្រពន្ធនឹងកូនមិនរងរបួសធ្ងន់ធ្ងរចំណែកបុរសជាប្ដីត្រូវបានដឹកតាមរ៉ឺម៉កកង់បីយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ ម៉ូតូទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សារទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យរងចាំដោះស្រាយនៅពេលក្រោយ៕​

image2

image1

image3

ដោយ៖ សុខាសែនជ័យ

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print