មន្ត្រីថៃបានឲ្យដឹងថា បានខិតខំស្តារមុខមាត់ ទំនុកចិត្តឡើងវិញ ក្រោយអ្នកទេសចរជនជាតិស្វីសរងការសម្លាប់ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់កម្មវិធី ទេសចរណ៍”Phuket sandbox” សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់អាចទៅកម្សាន្តនៅភូកេត។
បើទោះបីកម្លាំងប៉ូលិសបានខិតខំស្វែងរកចាប់ខ្លួនជនដៃដល់សម្លាប់អ្នកទេសចរជនជាតិស្វីសក៍ដោយ ប៉ុន្តែករណីខាងលើ បានធ្វើឲ្យរូបភាពនៃសុវត្ថិភាពភូមិត្រូវបានបាត់បង់ អ្នកទេសចរ មិនសូវមានទំនុកចិត្តទៀតឡើយ ។ ស្ត្រីរងគ្រោះ អាយុ ៥៧ឆ្នាំ ជាបុគ្គលិកការបរទេស ស្វីស ហើយហេតុការណ៍ខាងលើបានផ្សព្វផ្សាយយ៉ាងខ្លាំងនៅទូទាំងពិភពលោក។
តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ថៃ លោក Phiphat Ratchakitprakarn បានបញ្ជាក់ថា ការសម្លាប់មនុស្សប៉ះពាល់យ៉ាងខ្លាំងដល់កម្មវិធី “Phuket sandbox” និងធ្វើឲ្យបាត់បង់ទំនុកចិត្តពីក្រុមអ្នកទេសចរបរទេស ។ ភាគីពាក់ព័ន្ធ មានក្រសួងទេសចរណ៍ ជាអ្នកទទួលខុសត្រូវ ។ លោក បន្តទៀតថា ហេតុការខាងលើមិនគួរកើតឡើង ខណៈ កម្មវិធី Phuket Sandbox កំពុងតែដើរទៅមុខ ហើយមានទីផ្សារជាច្រើនបានយកចិត្តទុកដាក់។ ជាមួយគ្នានេះក្រសួងទេសចរណ៍ នឹងបញ្ជូនប្រាក់សំណងចំនួន ១លានបាត(ប្រមាណ៣ម៉ឺនដុល្លារ) ដល់គ្រួសារជនរងគ្រោះ។ លោក Phiphat Ratchakitprakarn បានស្នើដល់ អ្នកទទួលភ្ញៀវទេសចរណ៍បរទេស គឺត្រូវតែរឹតបន្តឹងសន្តិសុខ ហើយខិតខំពន្យល់ដល់អ្នកទេសចរថាមានសុវត្ថិភាព។ ជាមួយគ្នានេះបូលិសទេសចរណ៍ថៃ មានចំនួនតិច ដូច្នេះត្រូវការបន្ថែមកម្លាំងសន្តិសុខ ការពារសុវត្ថិភាពដល់អ្នកទេសចរ៕ ដោយ៖ធីរីណា
ខេត្តភូកេតរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធជនរងគ្រោះដោយអំពើឃាតកម្ម។រូបភាព៖Achadtaya Chuenniran/BangkokPost