ភ្នំពេញ, ធនាគារ ABA សាខាស្តាតចាស់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៧០ សង្កាត់ស្រះចក មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះ។ បើយោងតាមការបញ្ជាក់ឲ្យដឹងពីអង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19 នៅព្រឹកថ្ងៃទី 10 ខែសីហាឆ្នាំ 2021 ។
សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ធនាគារ ABA សាខាស្តាតចាស់ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ
នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ១០៖២០ដល់ ១០៖៣០ ។
មូលហេតុ៖ មានអ្នកជំងឺកូវីដ១៩ (COVID-19) បានចូលទៅកាន់ទីតាំងខាងលើនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, ដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។
អង្គភាពអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ19, សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា ដើម្បីសុវត្ថិភាព!! ៕
ដោយ, សិលា