អុីរ៉ង់៖ ក្នុងរយៈពេល២នាទីគឺមានមនុស្សម្នាក់ស្លាប់ដោយកូវីដ-១៩

ចែករំលែក៖

ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ ដែលក្រសួងសុខាភិបាលអុីរ៉ង់បានប្រកាសនៅថ្ងៃទី៩ ខែសីហា គឺមានដល់ទៅ៥៨៨នាក់ គឺជាចំនួនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីការផ្ទុះកូវីដ-១៩មកនៅក្នុងប្រទេសអុីរ៉ង់។ បណ្តាញទូរទស្សន៍ជាតិអុីរ៉ង់នៅថ្ងៃទី៩ ខែសីហា បានឱ្យដឹងថា ក្នុងរយៈពេល២នាទី គឺមានមនុស្សម្នាក់ស្លាប់ដោយកូវីដ-១៩ ។ ក្នុងពេលនេះប្រទេសអុីរ៉ង់កំពុងតែខិតខំប្រយុទ្ធប្រឆាំងជាមួយវីរុសបំប្លែងខ្លួនថ្មី(ដែលតា) ក្នុងរលកកូវីដ-១៩ ឆ្លងក្នុងសហគមន៍លើកទី៥។ មន្ត្រីសុខាភិបាលអុីរ៉ង់ បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយកូវីដ-១៩ នៅក្នុងប្រទេសអុីរ៉ង់ បានកើនឡើងដល់ទៅ៩៤.៦០៣នាក់ ។ ក្នុងរយៈពេល២៤ម៉ោងកន្លងមកមានអ្នកស្លាប់៥៨៨នាក់ ហើយនៅថ្ងៃទី៨ ខែសីហាកន្លងមកមានអ្នកស្លាប់៥៤២នាក់ ។ អ្នកស្លាប់ដោយកូវីដ-១៩ នៅអុីរ៉ង់កើនឡើងខ្ពស់ជាង ៥០០នាក់រយៈពេល២ថ្ងៃជាប់គ្នា។ អុីរ៉ង់បានប្រឈមនិឹងការឆ្លងកូវីដ -១៩ លើកទី៥ ដោយមានករណីឆ្លងខ្ពស់ជាមួយនឹងកូវីដ-១៩ បំប្លែងខ្លួនថ្មី(ដែលតា) ។ ចំនួនអ្នកឆ្លងក្នុងថ្ងៃទី ៩ខែសីហា មានដល់ទៅជាង ៤ម៉ឺននាក់(មានន័យថារាល់ពេល២វិនាទីមានអ្នកឆ្លងម្នាក់)។ អ្នកឆ្លងកូវីដ -១៩ សរុបនៅក្នុងប្រទេសនេះកើនឡើងដល់ទៅជាង ៤,១លាននាក់ហើយ៕ដោយធីរីណា

...

រូបថត​​៖GETTY

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print