ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុខណៈរួបគាត់បានជិះម៉ូតូ ហុងដារសេរ១២៥ យ៉ាងលឿនជ្រុលទៅបុកចំផ្នែកខាងក្រោយរថយន្តកុងតឺន័រកំពុងបត់ចូលផែ ស្ងួតអូល៊ែរ ហើយរថយន្តបត់ចូលផែបាត់។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវជាតិ៤ មុខច្រកចូលផែរ ស្ងួតអូរល៊ែរ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ។
ជនរងគ្រោះដែលស្លាប់បាត់បងជីវិតនេះមានឈ្មោះ សាយ សុភាព អាយុ២១ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ ។
តាមប្រភពពីកន្លែងកើតហេតុបានឲដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូ ម៉ាកហុងដារសេ១២៥ ស៊េរី០៥ ពណ៍ខ្មៅពាក់ស្លាកលេខ កណ្តាល 1C-5578 ទិសដៅពីលិចទៅកើត ទើបនឹងមកពីលេងផ្ទះត្រឡប់ទៅកន្លែងធ្វើការវិញ តាមបណ្តោយផ្លូវជាតិលេខ៤ យ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ គេឃើញរថយន្តកុងតឺន័រ១គ្រឿងមិនចាំពណ៍ មិនចាំស្លាកលេខ បើកទិសដៅពីកើតទៅលិចបត់ឆ្លងមកឆ្វេងដៃ បត់ចូលផែរ ស្ងួតអូរល៊ែរ ធ្វើឲ្យម៉ូតូរងគ្រោះចាប់ហ្វ្រាំងមិនទាន់ក៏បុកចំរថយន្តផ្នែកខាងក្រោយពេញទំហឹង បណ្តាលឲ្យរងគ្រោះដាច់.កជើង និងបាក់.កស្លាប់ភ្លាមមួយរំពេច ហើយរថយន្តបានបើកចូលផែរបាត់។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ធានបានទៅដល់កន្លែងកើតហេតុ និងបានទាក់ទងទៅក្រុមគ្រួសាបន្ទាប់មកសមត្ថកិច្ចបានធ្វើឯកសារប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែករថយន្តសមត្ថកិច្ចទាក់ទងជំនាញស្រាវជ្រាវរកតាមរយៈស្លាកលេខដើម្បីដោះស្រាយតាមច្បាប់៕
ដោយ៖ សុខាសែនជ័យ