ភ្នំពេញ, នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ លោក ដួង តារារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងជាជំនួយការផ្ទាល់ សម្ដេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, សូមបងប្អូនប្រុងប្រយ័ត្ន ហ្វេសប៊ុកក្លែងក្លាយដូចជាឈ្មោះនេះ Jason Kaka ដែលជនខិលខូចបង្កើតឡើងដោយយករូបថតខ្ញុំដាក់ដើម្បីបោកបញ្ឆោតអ្នកដទៃ [ដោយមានផូសរូបយន្តហោះឯកជន, Western Union, ខួងអណ្តូងរ៉ែជាដើម… ] ដើម្បីទាក់ទាញអ្នកមើលក្នុងគោលបំណងបោកបញ្ឆោត។
លោករដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីបានបន្តថា, ខ្ញុំមាន Profile និង Page ខ្ញុំមានសញ្ញាធិក ពណ៍ខៀវនៅពីក្រោយដែលបញ្ជាក់ដោយ facebook ថាជារបស់ខ្ញុំពិតប្រាកដ។ ក្រៅពីនោះគឺសុទ្ធតែក្លែងក្លាយទេ។ បើមានការសង្ស័យអ្វីមួយសូមទាក់ទងខ្ញុំភ្លាម កុំអោយចាញ់បោកគេអោយសោះ!
យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕
ដោយ, សិលា