ភ្នំពេញ, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់ អ.ស.ប និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បាបថ្លែងថា, “បើគ្មានការប្រែប្រួលកម្ពុជា នឹងបញ្ជូនកម្លាំងមួកខៀវកម្ពុជាជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ដែលកំពុងតែបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋ ម៉ាលី”។
នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មរបស់ អ.ស.ប និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម បានមានប្រសាសន៍លើកឡើងថា, «កម្ពុជានឹងបញ្ជូនកម្លាំងចំនួនជិត ៣០០នាក់ នៅពាក់កណ្ដាលខែកញ្ញានេះ ដើម្បីធ្វើការផ្លាស់ប្តូរកម្លាំងចាស់ ដោយមានកងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៨៨ និងកងអនុសេនាធំវិស្វកម្មថែទ្រាំព្រលានយន្តហោះលេខ ៩២៧ ដែលមានកងកម្លាំងមួកខៀវជិត៣០០នាក់ ក្នុងនោះមានយោធិននារី ២៦រូប ដើម្បីចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋ ម៉ាលី នៅពាក់កណ្ដាលខែកញ្ញាខាងមុខនេះ បើគ្មានការប្រែប្រួល»។
កងទ័ពមួកខៀវកម្ពុជា , កងកម្លាំងរក្សាសន្តិភាពជូនពិភពលោក ៕
ដោយ, សិលា