នៅព្រឹកនេះ ! លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១១ ខែសីហាឆ្នាំ២០២១ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសសហប្រតិបត្តិការ អន្តរជាតិ
បានជួបពិភាក្សាការងារទ្វេភាគី ជាមួយលោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ។
លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានមានប្រសាសន៍ថា, នៅព្រឹកនេះ ខ្ញុំបានជួបពិភាក្សាការងារទ្វេភាគី ជាមួយ លោក ដាតូ អ៊ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម តាមប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី បានបន្តថា, ខ្ញុំបានឆ្លៀតឱកាសនេះដើម្បីអបអរសាទរជាថ្មីម្តងទៀត ដល់ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៤ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ប្រកបដោយភាពជោគជ័យ និងដែលឯកឧត្តមត្រូវបានតែងតាំងជា ប្រេសិតពិសេស របស់ប្រធានអាស៊ានស្តីពីមីយ៉ាន់ម៉ា។ យើងបានផ្លាស់ប្តូរមតិ និងយោបល់មួយចំនួនដើម្បីអនុវត្តឱ្យបានល្អនូវ ការព្រមព្រៀងជាឯកឆន្ទ ៥ ចំណុច ដែលមេដឹកនាំអាស៊ានបានអនុម័តនៅខែមេសាកន្លងទៅ។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការបរទេសសហប្រតិបត្តិការ អន្តរជាតិបានលើកឡើងថា, ខ្ញុំក៏បានគូសបញ្ជាក់ពីការ គាំទ្រយ៉ាងមុតមាំរបស់ខ្ញុំ ចំពោះបេសកកម្មរបស់គាត់ និងចំពោះកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ដើម្បីធានាឱ្យបាននូវសន្តិភាព ស្ថិរភាព និងការវិលទៅរកជីវភាពធម្មតាវិញរបស់មីយ៉ាន់ម៉ា ក៏ដូចជាផលប្រយោជន៍រួមនៃគ្រួសារអាស៊ានរបស់យើង៕

...


ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print