សត្វក្តាន់កន្ទុយស ជាច្រើននៅអាមេរិក បានឆ្លងវីរុសកូវីដ-១៩,​នេះបើ​តាមការបញ្ជាក់ពី​ការស្រាវជ្រាវមួយបានបង្ហាញ

ចែករំលែក៖

អន្តរជាតិ​៖ តាមការវិភាគ​ និងស្រាវជ្រាវផ្នែកអង់ទីករប្រឆាំងវីរុសកូវីដ-១៩ លើសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយសមួយចំនួន នៅភាគឦសានសហរដ្ឋអាមេរិក បុគ្គលិកស្រាវជ្រាវនៃក្រសួងកសិកម្មសហរដ្ឋអាមេរិកបានរកឃើញថា៖ សត្វក្តាន់កន្ទុយសចំនួន១ភាគ៣ ដែលត្រូយកសំណាកមកសិក្សារស្រាវជ្រាវ មានផ្ទុកអង់ទីករប្រឆាំងវីរុសកូវីដ១៩ ហើយនេះបានបញ្ជាក់ថា ពួកវាធ្លាប់ឆ្លងវីរុសកូវីដ-១៩។​ នេះបើ​តាម​ការចុះផ្សាយ​មួយនៅលើវេបសាយទស្សនាវដី្ត «Nature» របស់អង់គ្លេស កាលពីពេលថ្មីៗនេះ។

វេបសាយទស្សនាវដី្ត «Nature» បាននិយាយបន្ថែមថា​ បុគ្គលិកស្រាវជ្រាវបានចេញផ្សាយរបាយការណ៍អំពីការស្រាវជ្រាវមួយនេះ តាមបណ្តាញអ៉ីនធើណេត​ កាលពីថ្ងៃទី២៩ ខែកក្កដា កន្លងទៅ។ ប៉ុន្តែរបាយការណ៍ស្រាវជ្រាវនេះ នៅមិនទាន់ទទួលបានការវាយតម្លៃ និងពិភាក្សាពីសំណាក់អ្នកស្រាវជ្រាវផ្សេងទៀតនោះទេ។

មិនតែប៉ុណ្ណោះ​ វេបសាយទស្សនាវដី្ត «Nature» បានសង្កត់ធ្ងន់ថា​ បុគ្គលិកស្រាវជ្រាវបានរកឃើញថា ក្នុងចំណោមសំណាកសេរ៉ូមនៃសត្វក្តាន់កន្ទុយស ដែលបានប្រមូលយកនៅដើមឆ្នាំ២០២០ មានសំណាកចំនួន៣ បានធ្វើតេស្តរកឃើញអង់ទីករប្រឆាំងវីរុសកូវីដ១៩ ចំណែកក្នុងចំណោមសំណាកសេរ៉ូម ដែលបានប្រមូលនៅឆ្នាំ២០១៩ មានសំណាកសេរ៉ូមចំនួន១ បានធ្វើតេស្តរកឃើញអង់ទីករប្រឆាំងវីរុសកូវីដ១៩៕ដោយ​៖ស​ តារា​

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print