គួរឲ្យរន្ធត់ណាស់ ! មុននេះបន្តិច ! រថយន្តដឹកកម្មករចំនួន២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកស្លាប់ និងរបួសធ្ងន់ជាច្រើននាក់ !

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រលប់មុននេះបន្តិច! នាថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខជាតិ៤១ ស្ថិតក្នុងភូមិសំរោង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ប្រភពព័ត៌មានបឋមបានឲ្យដឹងថា, ភ្លាមៗនេះគេមិនទាន់ឃើញសមត្ថកិច្ច ក៏ដូចជារថយន្តពេទ្យមកដល់នៅឡើយទេ ករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដឹកកម្មករចំនួន២គ្រឿងបានបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកស្លាប់ និងរបួសធ្ងន់ជាច្រើននាក់ ! ។ ដោយឡែកប្រភពខ្លះបានឲ្យដឹងថា, អ្នកបើកបរបានជាប់នៅក្នុងរថយន្តកូរ៉េទាំង២គ្រឿង រថយន្តនេះដឹកកម្មករ-កម្មការិនីធ្វើការរោងចក្រដូចគ្នា។

ព័ត៌មានទទួលបានបានឲ្យដឹងថា, មានអ្នកស្លាប់ និងអ្នករបួសផងដែរដែលជិះរថយន្តមួយបានដឹកកម្មករចេញពីរោងចក្រ រីឯរថយន្តមួយទៀតធ្វើដំណើរមកដឹកកម្មករចេញពីរោងចក្រដូចគ្នាបានបុកគ្នា ចំពីមុខបណ្តាលឲ្យកម្មករទាំងអស់រងរបួសយ៉ាងធ្ងន់ធ្ងរនិងមានអ្នកស្លាប់ផងដែរ ។ បច្ចុប្បន្នឃើញមានសមត្ថកិច្ច កំពុងចុះអន្តរាគមន៍ ជួយដឹកយកទៅសង្គ្រោះបន្ទាន់។
ចំពោះព័ត៌មានលំអិតអង្គភាព “នគរដ្រេហ្គន” នឹងបន្តផ្សព្វផ្សាយជូនបន្ថែមនៅពេលក្រោយ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print