ក្រោយពីមានការសំណូមពរក្នុងវេទិកាសាធារណៈថ្នាក់ជាតិ មន្ទីរសាធារណការខេត្តមណ្ឌលគិរី បានធ្វើផ្លូវថ្នល់ចាក់កៅស៊ូជូនពួកគាត់

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានការអប់អរសាទរនិងមានការសប្បាយចិត្តជាខ្លាំង ដោយឃើញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានធ្វើការស្ថាបនាផ្លូវចំនួន២ខ្សែរនាពេលថ្មីៗនេះជូនពូកគាត់ ដែលផ្លូវទី១ មានប្រវែង១.២៧០ម៉ែត្រ ទទឹងចំនួន០៦ម៉ែត្រ ចាប់ពីស្ពានចំការតែទៅទល់និងផ្លូវជាតិលេខ 76Aផ្លូវ ទី២មានប្រវែង១.៧៣០ម៉ែត្រ ទទឹងចំនួន០៦ម៉ែត្រ ចាប់ពីក្បាលស្ពានចំការតែទៅទល់ និងផ្លូវថ្នល់ព្រះពននារាយដៃប្រាំបីជើងភ្នំដោះក្រមុំ ដែលជាការសំណូមពររបស់ពួកគាត់នៅ នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិនៅក្នុងក្រុងសែនមនោរម្យ កាលពីឆ្នាំ២០១៥នាពេលកន្លងមកនេះ។

ពួកគាត់បានប្រាប់ឲ្យដឹងថា កាលពីមុនពួកគាត់ពិបាកក្នុងការធ្វើដំណើរណាស់ពីព្រោះផ្លូវ នៅទីនោះមានចង្ហុកជ្រៅៗច្រើនកន្លែងដោយសារនៅរដូវស្សាត្រូវបានទឹកហូរច្រោះដាច់ព្រមទាំងរអិល ហើយនៅរដូវប្រាំងវិញមានការហុយដីមកលើពួកគាត់ទៀត។

ពួកគាត់ក៏បានថ្លែងអំណរគុណដល់មន្ទីរសារធារណការ និងជញ្ជូនខេត្ត ថ្នាក់ដឹកនាំខេត្ត ជាពិសេសប្រមុខរាជរដ្ឋាភិបាល ដែលបានស្ថាប់នាផ្លូវចំនួន២ខ្សែរជូនពួកគាត់ ដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការធ្វើចរាចរណ៍ដឹកជញ្ជូននូវកសិផល ដើម្បីដោះដូររកចំណូលថវិកា ដោះស្រាយនូវជីវភាពប្រចាំថ្ងៃ៕

20160324202200

20160324202200 (1)

20160324202200 (2)

20160324202200 (3)

ដោយ៖ វុទ្ធឦសាន

...

១២៣

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print