ជនជាតិថៃ៦នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនលួចឆ្លងដែនតាមច្រករបៀងចូលទៅប្រទេសកម្ពុជា

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ កម្លាំងសមត្ថកិច្ចនៅតាមគោលដៅបន្ទាត់ព្រំដែនកម្ពុជាបានឃាត់ខ្លួនជនជាតិថៃ៦នាក់កំពុងព្យាយាមលួចឆ្លងដែនចូលធ្វើការនៅប្រទេសកម្ពុជាកាលពីវេលាម៉ោង៥និង!២៥នាទី ថ្ងៃទី១២សីហា ២០២១ នេះ។
សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថាៈមានទាហានថៃកងកម្លាំងបូរផា សហការជាមួយកម្លាំងនគបាលល្បាតព្រំដែនទី១២ នឹងនគបាលស្រុកងាព្រះយ៉ា បានចាប់ឃុំខ្លួនជនជាតិថៃចំនួន៦នាក់ ក្នុងនោះប្រុស៥នឹងស្រីម្នាក់ ខណៈកំពង់លួចឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសកម្ពុជា ក្នុងភូមិសាស្រ្តភូមិណង យ៉ាកែវ ឃុំគោក/ស្រុកគោកឃ្យូង ខេត្តស្រះកែវ ទើបឃុំខ្លួនយកមកសួរចម្លើយនៅទីបញ្រការកងរយទី៤។ បន្ទាប់ពីសួរចម្លើយ បានឲ្យដឹងថា អ្នកខ្លះមកពីខេត្តឈៀងម៉ៃ,រាក់យ៉ង នឹងក្រុងបាងកក ត្រូវការលួចឆ្លងដែន ដើម្បីទៅធ្វើការនៅប្រទេសកម្ពុជា ស្មគ័តាមរយៈក្រុមហ្វេសប៊ុក រកការងារឲ្យធ្វើអារញ្ញ-ស្រះកែវ ដើម្បីទៅធ្វើជាបុគ្គលឹកកាស៊ីណូអនឡាញ ក្នុងក្រុងប៉ោយប៉ែត ហើយការធ្វើដំណើរលើកនេះ ខាងក្រុមហ៊ុនកាស៊ីណូជាអ្នក ចំណាយថ្លៃផ្លូវឲ្យគ្រប់យ៉ាង។ក្រោយពីកម្លាំងសមត្ថកិច្ចសួនាំជនជាតិថៃខាងលើនិងអនុវត្តតាមវិធានរបស់សុខាភិបាលរួចរាល់ សមត្ថកិច្ចបានបញ្ជូនខ្លួនទៅឲ្យជំនាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print