កូនចៅប្តឹងច្រើនពេកឲ្យផ្លាស់ចេញ ! លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ដកអធិការនគរបាលស្រុកបសេដ្ឋ បញ្ឈរជើង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ: យោងតាមលិខិតបង្គាប់ការស្តីពី ការផ្អាកការកិច្ចបណ្តោះអាសន្ន ជូននាយនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះហត្ថលេខានៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ ។ ស្នងការនគរបាលខេត្តកំពង់ស្ពឺ លោក សម សាមួន បង្គាប់:

ប្រការ១…ត្រូវបានផ្អាកការកិច្ចបណ្តោះអាសន្ន ជូននាយនគរបាលជាតិ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ចំនួន ១នាក់ដូចមានឈ្មោះខាងក្រោមៈ
១-លោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អត្តលេខ ៤២៣០៦ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ មូលហេតុ ប្រព្រឹត្តខុសនឹងវិន័យកងកម្លាំងនគរបាលជាតិ លេខ០០៦ បបជ ។

ប្រការ២… សាមីខ្លួនដែលមានឈ្មោះក្នុងប្រការ១ ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើម្បីធ្វើការ
កែប្រែកំហុសឆ្គង រហូតដល់មានការសម្រេចជាថ្មី។
លោក លោកស្រីស្នងការរង លោកនាយការិយាល័យអង្គភាពពាក់ព័ន្ធ និងលោកវរសេនីយ៍ត្រី អ៊ុំ ចំរើន អនុវត្តតាមលិខិតបង្គាប់កាត អោយមានប្រសិទ្ធភាពខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
សូមបញ្ជាក់ផងដែរអ្នកដែលមកជំនួសលោក អ៊ុំ ចំរើន គឺលោកវរសេនីយ៍ត្រី ឃុន សុផល អធិការនគរបាលរងស្រុបបសេដ្ឋ ឡើងជាអធិការស្តីទី ៕ ដោយ៖សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print